កូវីដ-១៩
ក្រុមហ៊ុនឱសថយក្សបារាំង Sanofi ត្រៀមចេញមុខជួយផលិតវ៉ាក់សាំង Moderna ក្នុងចំនួនដ៏ច្រើននាប៉ុន្មានខែខាងមុខ
ក្រុមហ៊ុនឱសថយក្សបារាំង Sanofi បានប្រកាសកាលពីថ្ងៃចន្ទថា នឹងចាប់ផ្ដើមជួយផលិតវ៉ាក់សាំង Moderna ចំនួនដល់ទៅ ២០០ លានដូស នៅប៉ុន្មានខែខាងមុខនេះ ខណៈការចាប់ផ្ដើមផលិតដូសទាំងនេះនឹងធ្វើឡើងនៅរោងចក្រមួយក្នុងទីក្រុង Ridgefield, N.J. នាខែកញ្ញា ។

ជាមួយនឹងការផ្លាស់ប្ដូរនេះ Sanofi នឹងផលិតនូវវ៉ាក់សាំងការពារមេរោគទាំងបីប្រភេទ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកគឺ Moderna, Pfizer-BioNTech និង Johnson និង Johnson ។
ក្រុមហ៊ុន Sanofi ក៏បាននិយាយកាលពីដើមឆ្នាំនេះថា ខ្លួននឹងផ្ដល់ការគាំទ្រដល់ BioNTech សម្រាប់វ៉ាក់សាំង Pfizer ចំនួន ១២៥ លានដូសនៅក្នុងសហភាពអឺរ៉ុប និង ១២ លានដូសក្នុងមួយខែសម្រាប់ Johnson និង Johnson នៅឯរោងចក្រមួយនៅប្រទេសបារាំង។
ដោយឡែក ក្រុមហ៊ុននេះក៏កំពុងបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនចំនួនពីរប្រភេទផងដែរ មួយជាមួយ GlaxoSmithkline និងមួយទៀតជាមួយក្រុមហ៊ុនបកប្រែអាមេរិក Bio។

លោក Paul Hudson នាយកប្រតិបត្តិក្រុមហ៊ុន Sanofi បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ចាប់តាំងពីការចាប់ផ្ដើមរោគរាតត្បាត យើងបានប្រមូលផ្ដុំគ្នាជាច្រើន ហើយយើងបានបង្ហាញសាមគ្គីភាពនៅទូទាំងឧស្សាហកម្មនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការចូលរួមវិភាគទានរបស់មន្ទីរសុខាភិបាលនិងសេវាមនុស្សនិងរដ្ឋបាល Biden ដែលបានសម្របសម្រួលភាពជាដៃគូថ្មីនេះ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖ចង់ដឹងទេ មកទល់ពេលនេះ វ៉ាក់សាំងកូវីដត្រូវគេកុម្ម៉ង់ទិញប៉ុន្មានហើយ?

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ