ព័ត៌មានអន្ដរជាតិ
រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារកូវីដជាង ១ ពាន់លានដូសត្រូវបានចាក់ដល់ប្រជាជននៅទូទាំងពិភពលោក
ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសនិយាយថា ចំនួនវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលត្រូវបានចាក់ទូទាំងពិភពលោក កើនឡើងលើសមួយពាន់លានដូសហើយ ។
ទិន្នន័យនៅលើគេហទំព័រ ” Our World in Data” គ្រប់គ្រងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oxford និងក្រុមហផ្សេងទៀតបង្ហាញថា វ៉ាក់សាំងចំនួន ១.០១ ពាន់លានដូស ត្រូវបានចាក់ទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យ ។

សហរដ្ឋអាមេរិក បានចាក់ចំនួន ២២៥.៦៤ លានដូស ហើយវាចំនួនចាក់វ៉ាក់សាំងខ្ពស់បំផុត ។ ចំណែកប្រទេសចិន ឈរនៅលំដាប់ទី ២ មានចំនួន ២២០.៣១ លានដូស ។ ប្រទេសឥណ្ឌា ឈរនៅលំដាប់ទី៣ ដោយមាន ១៣៨.៣៨ លានដូស ហើយចក្រភពអង់គ្លេស ឈរនៅលំដាប់ទី ៤ ដោយមានចំនួនអ្នកចាក់ ៤៥.៥៨ លានដូស ។
គេហទំព័រនេះក៏បង្ហាញពី ចំនួនភាគរយនៃប្រជាជនរបស់ប្រទេសនីមួយៗ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផងដែរ ។ ភាគរយនេះតំណាងឲ្យចំនួនប្រជាជន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនកំណត់ (២ ដូស) តាមពិធីសារនៃការចាក់វ៉ាក់សាំង ។

អ៊ីស្រាអែល មានភាគរយខ្ពស់ជាងគេគឺ ៥៧.៩ ភាគរយ ។ អារ៉ាប់រួម ស្ថិតនៅលំដាប់ទី ២ មានចំនួន ៣៨.៨ ភាគរយ និងប្រទេសឈីលី ឈរនៅលំដាប់ទី ៣ មាន ៣២.២ ភាគរយ ។ ប្រទេសបារ៉ែន បានចាក់ដល់ប្រជាជនខ្លួនចំនួន ៣០.៤ ភាគរយ ខណៈដែលសហរដ្ឋអាមេរិកបានចាក់ដល់ប្រជាជនខ្លួនចំនួន ២៧.៨ ភាគរយ ។
ថ្មីៗនេះ អ៊ីស្រាអែល បានឃើញការធ្លាក់ចុះនូវចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ។ ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បង្ហាញថា ចំនួនឆ្លងប្រចាំថ្ងៃថ្មីរបស់ប្រទេសនេះមានត្រឹមតែ ៨២ ករណីប៉ុណ្ណោះកាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ផ្ទុះ កូវីដ ខ្លាំងក្លានៅឥណ្ឌា រាលដាលដល់អ្នកការទូតអាមេរិក ស្លាប់ ២ នាក់ និងឆ្លងជាង ១០០ នាក់
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


