ចាប់តាំងពីការចាប់ផ្ដើមនៃរោគរាតត្បាតអ្នកជំនាញបាននិយាយថា ការចាក់វ៉ាក់សាំងពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យមនុស្សទាំងអស់អាចឈានដល់កម្រិតមួយ គឺម្នាក់ៗនឹងមានប្រព័ន្ធភាពស៊ាំក្នុងខ្លួន ។ នោះហើយដែលវាអាចជាក្ដីសង្ឃឹមមួយទៀតរបស់ពិភពលោកនាពេលខាងមុខ នៅពេលគ្រប់គ្នាមានប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងឬទប់ទល់ជាមួយកូវីដ។
នៅពេលដែលប្រជាជនភាគច្រើនមានភាពស៊ាំទៅនឹងជំងឺជាក់លាក់ណាមួយ មិនថាតាមរយៈការឆ្លងធម្មជាតិឬការចាក់វ៉ាក់សាំងទេ នោះវីរុសក៏រសាត់ទៅ។ មនុស្សអាចឈានដល់ចំណុចនេះបានទាល់តែគ្រប់គ្នាមានភាពស៊ាំ ហើយសូម្បីតែមនុស្សដែលមិនមានប្រព័ន្ធភាពស៊ាំក៏ត្រូវបានការពារដែរ។
លោកស្រី Lauren Ancel Meyers នាយកក្រុមហ៊ុន សមាគមគំរូកូវីដ១៩ នៃសាកលវិទ្យាល័យ Texas នៅ Austin បានមានប្រសាសន៍ថា “យើងគ្រប់គ្នាដឹងហើយថា វីរុសនេះរីករាលដាលយ៉ាងឆាប់រហ័ស និងយ៉ាងដូចម្ដេច។ យើងពិតជាត្រូវការឲ្យមនុស្សជាច្រើនបានចាក់វ៉ាក់សាំង មុនពេលដែលយើងអាចលុបបំបាត់វីរុសនេះបាន។ វីរុសរាលដាលយ៉ាងឆាប់រហ័ស ហើយវ៉ារ្យង់ឆ្លងកាន់តែច្រើន និងបានគំរាមកំហែងធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព ” ។
មានប្រទេសនិងក្រុងតូចៗរបស់សហរដ្ឋអាមេរិកខ្លះ ដែលមានប្រជាជនចាក់វ៉ាក់សាំងតិចតួចណាស់។ សម្រាប់កុមារនៅមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ ហើយប្រហែលមួយភាគបួននៃចំនួនប្រជាជនខ្លះទៀត ស្ទាក់ស្ទើរឬមិនចង់ចាក់វ៉ាក់សាំង។
វេជ្ជបណ្ឌិត Bill Hanage អ្នកឯកទេសខាងរោគរាតត្បាតនៅ Harvard T.H. សាលាសុខភាពសាធារណៈបាននិយាយថា មនុស្សភាគច្រើនដឹងហើយថា ជំងឺឆ្លងមិនមែនលុបបំបាត់បានទាំងស្រុងនោះទេ។ ប៉ុន្តែមិនមែនមានន័យថា ធ្វើមិនបាន ហើយពិភពលោកមិនចាំបាច់រស់នៅក្នុងការបិទប្រទេសជារៀងរហូតទេ។ ឧទាហរណ៍នៅអ៊ីស្រាអែល ប្រហែល ៥០ ទៅ ៥៥ ភាគរយ នៃចំនួនប្រជាជនបានចាក់វ៉ាក់សាំង ហើយករណីបានធ្លាក់ចុះយ៉ាងខ្លាំង។
វិធីដើម្បីទៅរកភាពធម្មតាគឺត្រូវបន្តធ្វើតេស្ត តាមដានរកមើលវ៉ារ្យង់និងចាក់វ៉ាក់សាំងឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ វ៉ាក់សាំងការពារបុគ្គលម្នាក់ៗនិងប្រឆាំងនឹងការរីករាលដាលនៃវ៉ារ្យង់ថ្មី ជាពិសេសបើមនុស្សនោះមានប្រព័ន្ធភាពស៊ាំក្នុងខ្លួនពេញលេញ វីរុសអាចនឹងផុតពូជនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖CNN
ចុចអាន៖វ៉ាក់សាំងជាក្តីសង្ឃឹម! មានមនុស្ស ១ភាគរយគត់ ដែលត្រូវបញ្ជូនទៅព្យាបាលកូវីដនៅមន្ទីរពេទ្យ ទោះចាក់បានត្រឹម១ដូស
ចុចអាន៖អ្នកចាក់វ៉ាក់សាំងរួច គួរទទួលទានភេសជ្ជៈសុខភាពពីរប្រភេទនេះដើម្បីជំនួយបន្ថែមដល់ប្រព័ន្ធភាពស៊ាំ និងប្រយុទ្ធប្រឆាំងកូវីដ