ព័ត៌មានអន្ដរជាតិ
ហាងឆេងប្រេងសាំងពិភពលោកដើមខែថ្មី បន្តហក់ឡើងថ្លៃ លក់ ១.៤៤ ទៅ ១.៥១ ដុល្លារក្នុងមួយលីត្រ
តម្លៃប្រេងសាំងពិភពលោកនៅថ្ងៃសុក្រនេះហក់ងើបឡើងថ្លៃវិញ ដោយសារតែរឿងរ៉ាវស្មុគស្មាញបន្ថែមទៀតពាក់ព័ន្ធកិច្ចពិភាក្សាជុំវិញបទឈប់បាញ់នៃភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្រោយការវាយប្រហារសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ១០០ នាក់ដែលកំពុងរង់ចាំបើកជំនួយនៅតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមីនានេះ ។

ក្រុមហ៊ុនប្រេងអន្តរជាតិម៉ាក Brent បានឡើងថ្លៃ ២៩ សេន ឬ ០.៤ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨២.២០ ដុល្លារក្នុងមួយបារ៉ែល (ស្មើ ១.៤៤ ដុល្លារក្នុងមួយលីត្រ) ខណៈតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ហក់ឡើង ២២ សេន ឬ ០.៣ ភាគរយលក់ក្នុងតម្លៃ ៧៨.៤៨ ដុល្លារ (ស្មើនឹង ១.៥១ ដុល្លារក្នុងមួយលីត្រ) ។
ទន្ទឹមនោះ ការឡើងថ្លៃនេះទៀតសោត ក៏ដោយសារតែអង្គការនៃប្រទេសនាំចេញប្រេង OPEC+ និងសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី បានឯកភាពគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កាត់បន្ថយការផលិតប្រេងប្រហែល ២.២ លានបារ៉ែលក្នុងមួយថ្ងៃសម្រាប់ត្រីមាសទី ១ ក្នុងឆ្នាំ ២០២៤ នេះ ហើយជាក់ស្ដែងប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីតបានចាប់ផ្ដើមគោលការណ៍នេះជាបណ្ដើរៗហើយ ។

ស្របពេលជាមួយគ្នានេះ ហាងឆេងប្រេងសាំងលើពិភពលោកក៏មិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយនៅឡើយនោះដែរ ចាប់តាំងពីក្រុមហ៊ូទីបើកការវាយប្រហារដោយយន្តហោះដ្រូន ក៏ដូចជាផ្តក់គ្រាប់រ៉ុកកែតទៅលើនាវានៅសមុទ្រក្រហម ដើម្បីគាំទ្រទៅដល់ក្រុមហាម៉ាស ហើយសកម្មភាពទាំងប៉ុន្មាននេះកំពុងបង្កក្ដីភ័យព្រួយទៅដល់លំហូរទំនិញឆ្លងកាត់ផ្លូវដ៏សំខាន់មួយនេះ ។
គួរបញ្ជាក់ថា ហាងឆេងប្រេងសាំងលើពិភពលោកក៏អាចនឹងបន្តហក់ឡើងថ្លៃបន្ថែមទៀតផងដែរ ដោយសារតែអង្គការនៃប្រទេសនាំចេញប្រេង OPEC+ កំពុងពិចារណាពង្រីកការកាត់បន្ថយទិន្នផលប្រេងរាប់ម៉ឺនបារ៉ែលក្នុងមួយថ្ងៃរហូតដល់ត្រីមាសទី ២ ក្នុងឆ្នាំ ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក ជាប្រទេសទិញទំនិញច្រើនជាងគេបង្អស់ពី កម្ពុជា ក្នុងខែមករា មានតម្លៃជិត ៦៣០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


