ព័ត៌មានអន្ដរជាតិ
ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម
ហាងឆេងតម្លៃប្រេងសាំងពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះនៅតែបង្ហាញសញ្ញាវិជ្ជមាន ពោលបន្តធ្លាក់ច្រើនគួរសមដែរ ដោយសារតែធនាគារកណ្ដាលអាមេរិក (Fed) រក្សាអត្រាការប្រាក់ថេរ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមីនានេះ ។

ក្រុមហ៊ុនប្រេងអន្តរជាតិម៉ាក Brent បានធ្លាក់ថ្លៃ ១.៤៣ ដុល្លារ ឬ ១.៦៤ ភាគរយដាក់លក់ក្នុងតម្លៃ ៨៥.៩៥ ដុល្លារក្នុងមួយបារ៉ែល (ស្មើនឹង ១.៣៨ ដុល្លារក្នុងមួយលីត្រ) ខណៈតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ចុះថ្លៃ ១.៧៩ ឬ ២.១៤ ភាគរយ លក់ក្នុងតម្លៃ ៨១.៦៨ ដុល្លារក្នុងមួយបារ៉ែល (ស្មើនឹង ១.៤៥ ដុល្លារក្នុងមួយលីត្រ) ។
ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធ ទី២០ ខែមីនាកន្លងទៅបានរក្សាអត្រាការប្រាក់ក្នុងចន្លោះពី ៥.២៥ ភាគរយទៅ ៥.៥០ ភាគរយ ស្របពេលដែលលោក Andrew Lipow ប្រធានក្រុមហ៊ុន Lipow Oil Associates បាននិយាយថា ការសម្រេចចិត្តលើការរក្សាអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក គឺស្ថិតនៅក្នុងសេចក្ដីជឿជាក់ ហើយផលប៉ះពាល់លើទីផ្សារប្រេងក៏មានកម្រិតតិចតួចផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បាននិយាយថា ស្តុកប្រេងឆៅបានធ្លាក់ចុះដោយមិននឹកស្មានដល់កាលពីសប្តាហ៍មុន ដោយសារតែតម្រូការនាំចេញមានការកើនឡើង ហើយក្រុមហ៊ុនចម្រាញ់ប្រេងក៏បន្តបង្កើនសកម្មភាពផលិតដូចគ្នា ។
ស្របពេលជាមួយគ្នានេះ លោក Matt Smith អ្នកវិភាគនាំមុខគេនៅក្រុមហ៊ុនទិន្នន័យថាមពលសកល Kpler ក៏បានលើកឡើងផងដែរថា ការទាញទម្លាក់ហាងឆេងតម្លៃប្រេងនៅក្នុងស្តុកប្រេងឆៅ គឺដោយសារតែដំណើរការរោងចក្រចម្រាញ់កើនឡើងខ្ពស់ជាងមុន រួមជាមួយការនាំចេញប្រេងឆៅកាន់តែខ្លាំងឡើងៗផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


