Connect with us

កូវីដ-១៩

អាវុធហត្ថរាជធានីថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី ផ្តល់បន្លែសម្រាប់អាវុធហត្ថបរិភោគប្រចាំថ្ងៃ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងមូលបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានីប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់បន្លែស្រស់ៗ សម្រាប់អាវុធហត្ថបរិភោគប្រចាំថ្ងៃ ក្នុងកាតព្វកិច្ចបម្រើប្រជាពលរដ្ឋទូទាំងរាជធានី ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រួមមាននូវ ផ្លែត្រឡាច ចំនួន០១តោន និងផ្លែល្ពៅ ចំនួន០១តោន តាមរយៈ ក្រុមការងារ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ប្រគល់ជូនអង្គភាព ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធា​នីភ្នំពេញ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងលោកជំទាវ ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ ជាពិសេសបានឧបត្ថម្ភ ផ្លែត្រឡាច និងផ្លែល្ពៅ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម