កូវីដ-១៩
ខេត្តបន្ទាយមានជ័យប្រកាសបិទខ្ទប់ភូមិចំនួន២បន្ថែមទៀតជាបណ្តោះអាសន្ន
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្នលើទីតាំងក្នុងភូមិសាស្ត្រប្រជាធម្មជាតិលិច និងភូមិប្រជាធម្មកើត នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ រយៈពេល២សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ការបិទខ្ទប់ភូមិចំនួន២ខាងលើនេះ ដោយគិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងភូមិសាស្ត្រដែលធ្វើការបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត។
លោកអភិបាលខេត្តបានបន្តថា ចំពោះទីតាំងដែលធ្វើការបិទខ្ទប់ការធ្វើដំណើរចេញចូលនោះរួមមានទី១. មណ្ឌល៧ និងមណ្ឌល៩ ក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ដែលមានព្រំប្រទល់ ខាងជើងទល់នឹងមណ្ឌល៨ និងមណ្ឌល១០ ខាងត្បូងទល់នឹងព្រំប្រទល់ភូមិផ្សារកណ្ដាល និងភូមិប្រជាធម្មកើត ខាងកើតទល់នឹងផ្លូវព្រំប្រទល់ភូមិទួលពង្រនិងភូមិប្រជាធម្មកើតខាងលិចទល់និងផ្លូវខាងកើតមជ្ឈមណ្ឌលសំចតប៉ោយប៉ែត។

ទី២.មួយផ្នែកក្នុងមណ្ឌល៤នៃភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាល ដែលមានព្រំប្រទល់ខាងជើងទល់នឹងផ្លូវទី៣ក្នុងមណ្ឌល៤ខាងត្បូងទល់នឹងផ្លូវទី២ក្នុងមណ្ឌល៤ខាងកើតទល់នឹងផ្លូវ៥ម៉ែត្រក្នុងមណ្ឌល៤និងខាងលិចទល់នឹងផ្លូវព្រំប្រទល់មណ្ឌល១។ ថ្មីៗនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យនិងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរួចហើយជាតំបន់ក្រហម។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្តបានសម្រេចបិទកាស៊ីណូទាំងអស់ផងដែរដើម្បីទប់ស្កាត់កុំឲ្យឆ្លងរីករាលជំងឺនេះទៅតំបន់ផ្សេងៗទៀត។
លើសពីនេះទៀតកាលពីថ្ងៃទី០១ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិបាលិលេយ្យ១និងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្តបិទខ្ទប់ភូមិចំនួន២បន្ថែមទៀតជាតំបន់ក្រហមដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ខេត្តបន្ទាយមានជ័យមានអ្នកឆ្លងកូវីដ១៩ចំនួន៦១៨នាក់ជាសះស្បើយចំនួន៦៨នាក់និងកំពុងសម្រាកពេទ្យ៥៤៨នាក់៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ