Connect with us

កូវីដ-១៩

កាន់តែធ្ងន់! ត្រឹមមួយរដ្ឋ ឥណ្ឌាមានគ្រូពេទ្យរហូតដល់ ៥០០នាក់ទៅហើយ ឆ្លងកូវីដ

បានផុស

នៅ

គ្រូពេទ្យជាង៥០០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។ បញ្ហានេះបានបន្ថែមទុក្ខលំបាកកាន់តែយ៉ាប់យ៉ឺនដល់ប្រទេសមួយ ដែលកំពុងដោះស្រាយជាមួយនឹងកង្វះបុគ្គលិកសុខាភិបាលធ្ងន់ធ្ងរ។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងក្នុងកម្រិតកំណត់ត្រថ្មីចំនួន ៤១២,២៦២ករណីនិងស្លាប់ ៣,៩៨០នាក់ដែលក៏ជាចំនួនកំណត់ត្រាផងដែរ។

ទីក្រុង Pune មានប្រជាជន៣.៥លាននាក់ ដែលជាមជ្ឈមណ្ឌលដ៏ធំមួយរបស់រដ្ឋ Maharashtra គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុតលំដាប់ទី២របស់ឥណ្ឌា ពោលគឺមានការឆ្លងជិត៦,០០០ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ។ ទីក្រុងនេះ មានការឆ្លងសរុប ៨៨០,៥៤៥ករណីនិងស្លាប់ ៩,៧៧០នាក់ ចាប់តាំងពីរោគរាតត្បាត ផ្ទុះឡើងកាលពីឆ្នាំមុន។

លោកវេជ្ជបណ្ឌិត Pransant Munde លេខាធិការសមាគមគ្រូពេទ្យ Maharashtra បានប្រាប់សារព័ត៌មាន Arab News កាលពីថ្ងៃពុធថា “មន្ទីរពេទ្យរដ្ឋតែមួយគត់គឺមន្ទីរពេទ្យ Sassoon កំពុងធ្វើការហួសសមត្ថភាព ហើយមន្ទីរពេទ្យនេះកំពុងខ្វះខាតគ្រប់មុខ”។

លោក Munde និយាយថា “ត្រឹមតែទីក្រុង Pune ក្នុងរយៈពេលមួយខែចុងក្រោយនេះ មានវេជ្ជបណ្ឌិតជាង១០០នាក់បានឆ្លងមេរោគ ហើយប្រសិនបើអ្នកមើលរដ្ឋទាំងមូល បុគ្គលិកពេទ្យជាង៥០០នាក់ឯណោះ បានធ្វើតេស្តវិជ្ជមាន”។

កាលពីសប្តាហ៍មុន វេជ្ជបណ្ឌិតជាច្រើននាក់បានធ្វើកូដកម្មនៅទីក្រុង Pune ដើម្បីដាក់សម្ពាធដល់អាជ្ញាធរឲ្យផ្តល់បុគ្គលិកបន្ថែមទៀត ដល់មន្ទីរពេទ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Arab News

ចុចអាន៖ ឥណ្ឌា បន្តបំបែកកំណត់ត្រាទាំងករណីឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម