Connect with us

កូវីដ-១៩

ខណ្ឌមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ ១៦នាក់ និងអ្នកវិជ្ជមានជាង២,៩០០នាក់

បានផុស

នៅ

ភ្នំពេញ៖ គិតមកដល់ពេលនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ១៦នាក់ ដោយអ្នកវិជ្ជមាន កូវិដ-១៩ វិញ បានកើនឡើងរហូតជាង ២,៩០០នាក់។

នៅក្នុងពិធីចែកអំណោយរបស់សប្បុរសជននៅសហរដ្ឋអាមេរិច ជូនប្រជាពលរដ្ឋ៣០០គ្រួសារ នៅតំបន់ទីលានចាក់សំរាម ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កំណត់សង្កាត់ចំនួន៤  ជាតំបន់ក្រហមដោយជំងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន១៦នាក់ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ បានកើនឡើងរហូតដល់ ២,៩០៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអំពាវនាវសូមប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន គឺ ៣ការពារ  និង ៣កុំ ពិសេស បើមិនចាំបាច់ សូមកុំចាកចេញពីផ្ទះ។ 

លោក ឌី រ័ត្នខេមរុណ បានបញ្ចាក់ថា ក្នុងខណ្ឌមានជ័យ ប្រជាពលរដ្ឋបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានី បានចំនួន ៦៥,៥៤៧គ្រួសារ។ ដោយឡែកចំពោះអំណោយសប្បុរសជនយកមកចែកបានជាង៥,០០០គ្រួសារ។

លោក យន្ត សួន តំណាងម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងតំបន់ក្រហមនៅសង្កាត់ស្ទឹងមានជ័យ២ នេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគរថវិកា ពីឧបាសក ឆាយ អ៊ីវស៊ាង និងឧបាសិកា ហុង គឹមសែ នៅសហរដ្ឋអាមេរិក ដោយបានបញ្ជូនថវិកានេះមកឱ្យលោកជាអ្នកចាត់ចែងជូនពលរដ្ឋចំនួន ៣ភូមិ ស្មើ ៣០០គ្រួសារ ក្នុងនោះភូមិព្រែកទាល់១០០គ្រួសារ ភូមិព្រែកទាល់១ ចំនួន១០០គ្រួសារ និងដំណាក់ធំ៤ ចំនួន១០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ១បាវស្មើ២៥គីឡូ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខ១យួរ៕

រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម