Connect with us

កូវីដ-១៩

​សាលាបឋមសិក្សាស្ទឹងមានជ័យ រកឃើញអ្នកទៅ​​ចាក់​វ៉ាក់សាំង ​មាន​កូវីដ១៩

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩​ បានជូនដំណឹង​ពី​ការ​រកឃើញប្រជាពលរដ្ឋម្នាក់ ដែលបានទៅចាក់វ៉ាក់សាំងនៅ​សាលាបឋមសិក្សាស្ទឹងមានជ័យ មានលទ្ធផល​វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានបញ្ជាក់ថា អ្នកជំងឺ​បានទៅចាក់វ៉ាក់សាំង​នៅ​សាលាបឋមសិក្សាស្ទឹងមានជ័យ​ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅថ្ងៃទី ៦ ខែ​ឧសភា ឆ្នាំ​២០២១។

អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ ​អំពាវនាវ​និងក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

គួរ​បញ្ជាក់ថា ស្ទឹងមានជ័យជា​តំបន់ក្រហម​ មានការ​រាតត្បាត​ការ​ចម្លងកូវីដ១៩ធ្ងន់ធ្ងរ​ទៅលើ​កម្មករ​កម្មការនី​ និង​ប្រជាពលរដ្ឋ​ ខណៈ​ដែលរ​ដ្ឋាភិបាលកំពុង​បន្ត​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដើម្បីបង្កើត​ភាព​ស៊ាំ​​នៅ​តំបន់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម