កូវីដ-១៩
សូមប្រយ័ត្នអ្នកទៅសិង្ហបុរី ផ្ទុះកូវីដនៅព្រលានយន្តហោះកាន់តែច្រើន
ករណីឆ្លងកូវីដ-១៩ថ្មីចំនួន៧នាក់នៅថ្ងៃអង្គារ៍ ម្សិលមិញពាក់ព័ន្ធនឹងការឆ្លងសហគមន៍នៅព្រលានយន្តហោះអន្តរជាតិ Changi Airport ដែលសរុបឡើងដល់១៨នាក់ហើយ។
សម្រាប់ករណីឆ្លងថ្មីទាំង៧នាក់នេះ មាន៤នាក់ត្រូវបានតេស្តវិជ្ជមានរកឃើញជាបឋមពីវីរុសបំប្លែងថ្មី B1617 ដែលត្រូវបានគេដឹងថា រកឃើញលើកដំបូងនៅប្រទេសឥណ្ឌា។
ករណីឆ្លងថ្មីទី១នៅថ្ងៃអង្គារ៍ គឺបុរសជនជាតិសិង្ហបុរីអាយុ៦៣ឆ្នាំជាបុគ្គលិកផ្នែកសេវាកម្មសំអាត Ramky Cleantech Services នៅព្រលានយន្តហោះអន្តរជាតិ Changi Airport Terminal 3។

ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានឲ្យដឹងថា គាត់បានចេញរោគសញ្ញាកាលពីយប់ថ្ងៃទី៧ ខែឧសភា ប៉ុន្តែមិនបានទៅព្យាបាល។ ពីរថ្ងៃក្រោយមក គាត់ធ្វើតេស្តជាមួយក្រុមការងារវេជ្ជសាស្ត្ររបស់ក្រសួងនៅព្រលានយន្តហោះ និងបានបញ្ជាក់វិជ្ជមាននៅថ្ងៃទី១០ ខែឧសភា។ មុនពេលតេស្តវេជ្ជមាន គាត់ក៏បានធ្វើតេស្តញឹកញាប់ចាប់តាំងពីថ្ងៃទី១៣ ខែមេសាមក។
បុរសឆ្លងនេះបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១រួចតាំងពីថ្ងៃទី២៥ ខែមករា និងដូសទីថ្ងៃទី១៥ ខែកុម្ភៈ។ គាត់ត្រូវបានតេស្តវិជ្ជមានវីរុសបំប្លែងថ្មី B1617។
ករណីទី២ ស្ត្រីជនជាតិសិង្ហបុរីអាយុ៥៥ឆ្នាំធ្វើការនៅហាងកាហ្វេ M171 Gourmet Street Coffeeshop។ គាត់ជាប្រពន្ធរបស់បុរសខាងលើដែលធ្វើការនៅព្រលានយន្តហោះ Changi។
ចំពោះករណីឆ្លងទី៣ជាបុរសជនជាតិចិនអាយុ៤៣ឆ្នាំដែលបានជាប់ទំនាក់ទំនងជាមួយគ្រួសារអ្នកបោសសំអាតនៅព្រលានយន្តហោះ Changi ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៨ ខែឧសភា។ បុរសជនជាតិចិននេះបម្រើការនៅព្រលានយន្តហោះដែរ។
ករណីឆ្លងថ្មីទី៤ បុរសជនជាតិម៉ាឡេស៊ីអាយុ៥៦ឆ្នាំជាអ្នកបម្រើការងារជាអ្នកបោសសំអាតនៅអាហរដ្ឋាន Kopitiam នៅឯព្រលានយន្តងហោះ Changi Airport Terminal 3 ដែរ។ ករណីឆ្លងថ្មីទី៥ ស្ត្រីជនជាតិចិនអាយុ៤៦ឆ្នាំជាអ្នកបម្រើការនៅព្រលានយន្តហោះផ្នែក Ramky Cleantech Services នៅ Robinson 77។

សម្រាប់ករណីឆ្លងថ្មីទី៦ បុរសជនជាតិម៉ាឡេស៊ីអាយុ៤០ឆ្នាំបម្រើការនៅផ្នែក Ramky Cleantech Services ជាមន្ត្រីថែទាំកន្លែងនៅព្រលានយន្តហោះ Changi Airport Terminal 3ដែរ។ បុរសម្នាក់នេះក៏ចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូសដែរ ហើយគាត់រកឃើញឆ្លងវីរុសបំប្លែងថ្មី B1617។
ករណីឆ្លងថ្មីទី៧ ស្ត្រីជនជាតិសិង្ហបុរីអាយុ៣៣ឆ្នាំដែលធ្វើការផ្នែករដ្ឋបាលនៅហាងម្ហូបអាហារ SBY Frozen Food Supply។ គាត់បានធ្វើការពីផ្ទះពីរបីខែហើយ ប៉ុន្តែគាត់បានជាប់ទំនាក់ទំនងជាមួយមន្ត្រីសន្តិសុខវិជ្ជមានកូវីដ-១៩ម្នាក់ដែលបម្រើការនៅព្រលានយន្តហោះ Changi Airport Terminal 3ដែរ។
ឥឡូវនេះ បុគ្គលិកចំនួនប្រហែល៩ពាន់នាក់នៅ Terminal 1, Terminal 3 និង Jewel Changi Airport របស់ព្រលានយន្តហោះនឹងធ្វើតេស្តទាំងអស់។
គិតត្រឹមថ្ងៃអង្គារ៍ ទី១១ ខែឧសភា ប្រទេសសិង្ហបុរីមានករណីឆ្លងសរុបចំនួន ៦១ ៤០៣នាក់ និងស្លាប់ចំនួន៣១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


