កូវីដ-១៩
វៀតណាម រកឃើញករណីឆ្លងកូវីដក្នុងសហគមន៍ សុទ្ធតែនៅតំបន់បិទខ្ទប់
យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៣៤ ករណី នៅព្រឹកថ្ងៃពុធនេះ ខណៈក្នុងនោះ ៣៣ ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ ករណី ជាករណីនាំចូល ដោយធ្វើឲ្យករណីឆ្លងសរុប ក្នុងប្រទេសកើនឡើងដល់ ៣,៥៧១ ករណី ។
ករណីឆ្លងក្នុងសហគមន៍នេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់បិទខ្ទប់ នៅភាគខាងជើង និងភាគកណ្តាល ក្នុងនោះមាន ១៣ ករណីនៅខេត្ត Vinh Phuc ភាគខាងជើង, ៧ ករណីនៅកណ្តាលទីក្រុង Da Nang, ៦ ករណីនៅខេត្ត Bac Giang ភាគខាងជើង និង ៥ ករណីនៅរដ្ឋធានីហាណូយ របស់វៀតណាម ខណៈករណីនៅសល់ ស្ថិតក្នុងតំបន់ផ្សេងទៀត ។

ករណីភាគច្រើន គឺជាទំនាក់ទំនងរបស់អ្នកជំងឺដែលឆ្លងពីមុន ឬមានទំនាក់ទំនង ទៅនឹងករណីឆ្លងជាចង្កោម នៅតាមមូលដ្ឋាន ។
ចំណែកករណីនាំចូល គឺជាពលរដ្ឋវៀតណាម ដែលទើបចូលប្រទេសពីបរទេស ហើយត្រូវបានធ្វើចត្តាឡីស័ក នៅពេលមកដល់ ។

ទន្ទឹមនោះក្រសួងសុខាភិបាល បាននិយាយថា រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺចំនួន ២,៦១៨ នាក់បានជាសះស្បើយផងដែរ ហើយមនុស្សជិត ៦៧,៩០០ នាក់ត្រូវបានដាក់ធ្វើចត្តាឡីស័ក និងស្ថិតក្នុងការតាមដាន ខណៈអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេស មានំនួន ៣៥ នាក់ ។
យោងតាមក្រសួងបានឲ្យដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រទេសវៀតណាមបានកត់ត្រា នូវករណីឆ្លងក្នុងសហគមន៍ សរុបចំនួន ២,១៣១ ករណី ក្នុងនោះមាន ៥៦១ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ចំនួន ២៥ ចាប់តាំងពីការផ្ទុះឡើង ចុងក្រោយបង្អស់កាលពីថ្ងៃទី ២៩ ខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងផ្ទុះនៅវៀតណាម ឆ្លងចូលដល់ ហាណូយ និងខេត្តភាគខាងជើង
ចុចអាន ៖ វៀតណាម បន្ថែមរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកចូលមកប្រទេសខ្លួន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


