កូវីដ-១៩
ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងផ្ទុះនៅវៀតណាម ឆ្លងចូលដល់ ហាណូយ និងខេត្តភាគខាងជើង
អ្នកជំនាញផ្នែករោគរាតត្បាតវៀតណាម បានរកឃើញវីរុកកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា បន្ទាប់ពីការវិភាគសំណាករបស់អ្នកជំងឺនៅក្នុងទីក្រុងហាណូយ និងតំបន់ភាគខាងជើងមួយចំនួនទៀត។

ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា សំណាកមួយត្រូវបានយកពីរដ្ឋធានីរបស់ប្រទេសវៀតណាម ខណៈសំណាកពីរទៀតគឺមកពីខេត្ត Hung Yen និង ៥ទៀតមកពីខេត្ត Thai Binh។
លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា សំណាកទាំង៨ គឺមានផ្ទុកវីរុស B.1.617.2។
វីរុសបំប្លែងខ្លួននេះ ក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងសំណាកមួយចំនួនដែលប្រមូលបានពីអ្នកជំងឺនៅខេត្ត Hai Duong ភាគខាងជើងកាលពីថ្ងៃសុក្រ។

ក្រុមអ្នកជំនាញជឿជាក់ថា វីរុស B.1.617.2 គឺងាយឆ្លងខ្លាំងណាស់ ហើយមានភាពធន់នឹងប្រសិទ្ធភាពរបស់វ៉ាក់សាំង ទោះមិនទាន់មានទិន្នន័យច្បាស់លាស់ក៏ដោយ។
វីរុសបំប្លែងខ្លួននេះ កំពុងវាយប្រហារប្រទេសឥណ្ឌា ដែលនៅទីនោះ មានការឆ្លងរាប់ម៉ឺនករណីត្រូវបានប្រកាសជារៀងរាល់ថ្ងៃ ហើយចំនួនអ្នកស្លាប់កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន។

មកទល់បច្ចុប្បន្ន វីរុសបំប្លែងខ្លួននេះ បានរីករាលដាលដល់ប្រទេសយ៉ាងហោចណាស់១៧ហើយ។
ប្រទេសវៀតណាម បានរកឃើញវីរុសបំប្លែងខ្លួនឥណ្ឌាជាលើកដំបូងនៅថ្ងៃទី៣០ខែមេសា លើជនជាតិឥណ្ឌា៤នាក់និងជនជាតិវៀតណាមម្នាក់ នៅក្នុងខេត្ត Yen Bai ភាគខាងជើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ធ្ងន់ធ្ងរមិនធ្លាប់មាន! ២៤ម៉ោងចុងក្រោយ វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតបំបែកកំណត់ត្រា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


