Connect with us

កូវីដ-១៩

បើ WHO ប្រកាសអាសន្នជំងឺកូវីដ-១៩លឿនជាងនេះ អាចបញ្ចៀសការស្លាប់មនុស្សបានដល់ទៅ ៣.៤លាននាក់

បានផុស

នៅ

គណៈកម្មាធិការមួយបាននិយាយថា អង្គការសុខភាពពិភពលោកគួរតែប្រកាសអាសន្នជាសកលមុនថ្ងៃទី៣០ខែមករាឆ្នាំ២០២០និង គួរផ្តល់អនុសាសន៍ រឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការឯករាជ្យមួយ ចូលទៅក្នុងការគ្រប់គ្រងរោគរាតត្បាតក៏បានរកឃើញផងដែរថា ខែកុម្ភៈឆ្នាំមុនត្រូវបានបាត់បង់ ដោយសារប្រទេសនានាមិនបានចាត់វិធានការរឹងមាំ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។

គណៈកម្មាធិការនេះបានរកឃើញថា ជំងឺរាតត្បាតនេះគឺជាគ្រោះមហន្តរាយមួយអាចការពារបាន ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន៣.៤លាននាក់។

ហើយក្រុមនេះបានសន្និដ្ឋានថា អាជ្ញាធរចិនបានបង្ហាញទិន្នន័យបើកចំហពីដំបូង អំពីអ្វីដែលកំពុងកើតឡើង ខណៈប្រទេសដទៃទៀតនៅក្នុងតំបន់បានឆ្លើយតបដោយរឹតបន្តឹងចលនាប្រជាជន។

នៅពេលនៃការចាប់ផ្តើមបញ្ចេញរបាយការណ៍ដែលមានចំណងជើងថា “កូវីដ-១៩៖ សូមធ្វើឲ្យវាក្លាយជាជំងឺរាតត្បាតចុងក្រោយ”, សហប្រធានគណកម្មាធិការ លោកស្រី Ellen Johnson Sirleaf បាននិយាយថា “ស្ថានភាពដែលយើងឃើញដោយខ្លួនឯងនាពេលសព្វថ្ងៃ គឺអាចរារាំងបាន។ វាបណ្តាលមកពីការបរាជ័យ ភាពខ្វះចន្លោះនិងការពន្យាពេលក្នុងការរៀបចំនិងឆ្លើយតប”។

ការសិក្សានេះ ក៏បានអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំនៅ WHO និងចំពោះផែនជំងឺរាតត្បាតថ្នាក់ជាតិផងដែរ ដើម្បីការពារគ្រោះមហន្តរាយផ្សេងទៀតនាពេលអនាគត។

របាយការណ៍បានបន្ថែមថា វីរុស SARS-CoV-2 ដែលលេចឡើងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំ២០១៩ ត្រូវបានអនុញ្ញាតឲ្យវិវត្តទៅជា “ជំងឺរាតត្បាតដ៏មហន្តរាយ” ដែលបានសម្លាប់មនុស្សជាង ៣.៤លាននាក់និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម