កូវីដ-១៩
អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវ ម៉ែន សំអន បានប្រគល់ជូនមន្ទីរពេទ្យ ហ្លួងម៉ែ សម្រាប់ប្រឆាំងកូវីដ-១៩
លោក ប៉េង ពោធិ៍នា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

លោក ប៉េង ពោធិ៍នា ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការណ៍ការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ ។

លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ សកម្មភាពទាំងនេះបានបង្ហាញអំពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។

លោករដ្ឋលេខាធិការក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តការខិតខំយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ចាក់ផងដែរថា អំណោយដែលនាំមកនៅពេលនេះ រួមមាន ៖ ១.ម៉ាស់ពេទ្យ ៤៥.០០០ម៉ាស់ ២.អង្ករ ៥០០គីឡូក្រាម ៣.ទឹកសុទ្ធ ២០កេស ៤.មី ២០កេសតូច ៥.ទឹកស៊ីអ៊ីវ ២៤០ដប ៦.ទឹកត្រី ២៤០ដប ៧.អាល់កុល ៥កាន និងថវិកាមួយចំនួនទៀតផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


