Connect with us

កូវីដ-១៩

អំណោយ និងសម្ភារៈមួយចំនួនរបស់លោកជំទាវ ម៉ែន សំអន បានប្រគល់ជូនមន្ទីរពេទ្យ​ ហ្លួងម៉ែ សម្រាប់ប្រឆាំង​កូវីដ-១៩

បានផុស

នៅ

លោក ប៉េង ពោធិ៍នា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភារៈមួយចំនួន ប្រគល់​ជូនដល់ លោកឧត្តមសេនីយ៍ទោវេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍នា ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ និងបងប្អូនទាំងអស់នៅមន្ទីរពេទ្យនេះ ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខខុមាលភាព។ ដូច្នេះដើម្បីរួមចំណែកនៅក្នុងស្ថានការណ៍ការលំបាកជាមួយរាជរដ្ឋាភិបាល និងការលំបាករបស់ក្រុមគ្រួពេទ្យជួរមុខរបស់សម្តេចតេជោ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចាត់តំណាងនាំយក នូវស្បៀង អាហារទំនុកបម្រុង និងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀតជាបន្តបន្ទាប់ ដែលបម្រើឱ្យសកម្មភាពយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់មន្ទីពេទ្យនាពេលនេះ ។

លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ ក៏បានថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ក្នុងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ។ សកម្មភាពទាំងនេះបានបង្ហាញអំពីការចូលរួមរបស់សប្បុរសជន ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការយកចិត្តទុកដាក់ រួមដៃគ្នាជាមួយវិស័យសុខាភិបាល ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំ។

លោករដ្ឋលេខាធិការក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យ សូមបន្តការខិតខំយកចិត្តទុកដាក់ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ចាក់ផងដែរថា អំណោយដែលនាំមកនៅពេលនេះ រួមមាន ៖ ១.ម៉ាស់ពេទ្យ ៤៥.០០០ម៉ាស់ ២.អង្ករ ៥០០គីឡូក្រាម ៣.ទឹកសុទ្ធ ២០កេស ៤.មី ២០កេសតូច ៥.ទឹកស៊ីអ៊ីវ ២៤០ដប ៦.ទឹកត្រី ២៤០ដប ៧.អាល់កុល ៥កាន និងថវិកាមួយចំនួនទៀតផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម