កូវីដ-១៩
ប្រជាជនចោទថា បណ្តាញ 5G ធ្វើឲ្យ ឥណ្ឌា ផ្ទុះកូវីដរលកទី២ ពេលនេះរដ្ឋាភិបាលចេញមុខបញ្ជាក់ច្បាស់ៗ
រដ្ឋាភិបាលឥណ្ឌា ត្រូវបង្ខំចិត្តចេញមុខធានាដល់ពលរដ្ឋរបស់ខ្លួនថា បណ្តាញ 5G មិនបានបណ្តាលឲ្យមានការផ្ទុះឡើងនូវរលកទី២នៃជំងឺកូវីដ-១៩នោះទេ បន្ទាប់ពីទ្រឹស្តីនេះត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។
ក្រុមមន្រ្តីបានចង្អុលបង្ហាញថា មិនមានបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌាទេ ដោយប្រទេសនេះ គ្រាន់តែអនុម័តការសាកល្បងបណ្តាញ 5G កាលពីសប្តាហ៍មុនប៉ុណ្ណោះ ហើយវាមិនទាន់ចាប់ផ្តើមឡើយ។
រដ្ឋាភិបាលបានចាត់ទុកទ្រឹស្តីក្បត់នេះថា “គ្មានមូលដ្ឋាននិងមិនពិត” ហើយបានជំរុញឲ្យសាធារណជន កុំមានការភាន់ច្រឡំចំពោះពាក្យចចាមអារ៉ាមនេះ។
នាយកដ្ឋានទូរគមនាគមន៍របស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សារបោកបញ្ឆោតជាច្រើន កំពុងត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗគ្នា ដោយអះអាងថា រលកទី២នៃជំងឺកូវីដ-១៩ គឺបណ្តាលមកពីការសាកល្បងអង់តែនទូរស័ព្ទចល័ត 5G។
សារដ៏ល្បីល្បាញមួយដែលត្រូវបានចែកចាយ លើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ជាតិវិទ្យុសកម្មពីអង់តែនទូរស័ព្ទដៃ លាយជាមួយខ្យល់អាកាសហើយធ្វើឲ្យវាពុល។ នោះជាមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងការពិបាកដកដង្ហើម និងកំពុងស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឥណ្ឌា ដាក់អ្នកជំងឺកូវីដ ដេកក្រោមដើមស្តៅដើម្បីស្រូបអុកស៊ីសែន (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


