កូវីដ-១៩
អង់គ្លេស អះអាងថា វ៉ាក់សាំងដែលកំពុងប្រើប្រឆាំងកូវីដ មានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនទាំងអស់
នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា លោកមានការជឿជាក់កាន់តែខ្លាំងឡើងចំពោះ វ៉ាក់សាំងដែលត្រូវបានប្រើ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនទាំងអស់ ។
លោក Boris Johnson បាននិយាយប្រាប់សភាថា “យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹង វីរុសបំប្លែងខ្លួនទាំងអស់ រួមទាំងវីរុសបំប្លែងខ្លួនរបស់ឥណ្ឌា ផងដែរ” ។
សុន្ទរកថារបស់លោក Johnson បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា ។ យោងតាមតួលេខផ្លូវការ ពីក្រសួងសុខាភិបាលអង់គ្លេស បានឲ្យដឹងថា បច្ចុប្បន្ននេះមានករណី នៃវីរុសកូវីដ ១៩ បំប្លែងខ្លួនឥណ្ឌាជិត ៣,០០០ ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ។
ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock ក៏បានព្រមានកាលពីចុងសប្តាហ៍មុនដែរថា វ៉ារ្យង់ឥណ្ឌាអាច “រីករាលដាលដូចភ្លើងឆេះព្រៃ” ក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយបានជំរុញឲ្យប្រជាជនទាំងអស់ ទទួលការចាក់វ៉ាក់សាំង ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសកាលពីថ្ងៃពុធដែរថា មនុស្សពេញវ័យជាង ៧០ ភាគរយនៅក្នុងប្រទេស បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដូសដំបូង ហើយជិត ៤០ ភាគរយ បានទទួលការចាក់ពេញ ២ ដូស ។
យោងតាមតួលេខផ្លូវការចុងក្រោយ បានឲ្យដឹងថា មនុស្សចំនួន ១២៧,៦៩៤ នាក់នៅចក្រភពអង់គ្លេសបានស្លាប់ ដោយសារជំងឺកូវីដ ១៩ ខណៈមានអ្នកឆ្លងសរុប ៤,៤៥២,៥២៧ ករណី និងមានអ្នកជាសះស្បើយ ៤,២៨៤,០១៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា វាយលុកកាន់តែខ្លាំងនៅអង់គ្លេស រកឃើញអ្នកឆ្លងជិត ៣ ពាន់ករណីហើយ
ចុចអាន ៖ អង់គ្លេស អាចជួបការរីករាលដាលកូវីដបំប្លែងខ្លួនឥណ្ឌា ដូចភ្លើងឆេះព្រៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


