Connect with us

កូវីដ-១៩

ធ្ងន់ធ្ងរហើយ! អង់គ្លេស អាចជួបការរីករាលដាលកូវីដបំប្លែងខ្លួនឥណ្ឌា ដូចភ្លើងឆេះព្រៃ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស បាននិយាយថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនរបស់ឥណ្ឌា អាចរីករាលដាលដូចភ្លើងឆេះព្រៃ ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News កាលពីថ្ងៃអាទិត្យ លោក Matt Hancock បាននិយាយថា “យើងមានទំនុកចិត្តខ្ពស់ថា វ៉ាក់សាំងដែលមានស្រាប់ មានប្រសិទ្ធភាពប្រឆាំងនឹង កូវីដបំប្លែងខ្លួនថ្មីនេះ ប៉ុន្តែអ្នកដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ត្រូវតែទៅចាក់ដើម្បីការពារខ្លួន និងប្រទេស” ។

ទន្ទឹមនោះ នៅថ្ងៃចន្ទនេះ ប្រទេសអង់គ្លេស ក៏បានបន្ថែមការបន្ធូរបន្ថយ ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ប៉ុន្តែការបន្ថូរបន្ថយការបិទខ្ទប់ប្រទេស ដំណាក់កាលចុងក្រោយ នៅថ្ងៃទី ២១ ខែមិថុនា កំពុងប្រឈមនឹងហានិភ័យ ដោយសារការរីករាលដាល នៃវ៉ារ្យ៉ង់ឥណ្ឌា នៅក្នុងចក្រភពអង់គ្លេស ។

លោក Hancock បាននិយាយថា ជំងឹកូវីដ ១៩ បំប្លែងខ្លួនឥណ្ឌា មានលទ្ធភាពចម្លងខ្លាំង និងរីករាលដាលកាន់តែលឿន ជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត ដែលអាចធ្វើឲ្យប្រទេសនេះ មានរលកទីពីរក្នុងរដូវរងារ ។

លោកបានបន្ថែមទៀតថា វីរុសនេះ ត្រូវបានគេគិតថា កំពុងរីករាលដាល នៅតាមតំបន់មួយចំនួន នៃចក្រភពអង់គ្លេស រួមទាំងទីក្រុង Bolton និង Blackburn ផងដែរ បើទោះបីជាចំនួនករណីជំងឺកូវីដទម្រង់ដើម នៅតែមានកម្រិតទាបក៏ដោយ ។

លោក Hancock បាននិយាយថា “យើងត្រូវប្រុងប្រយ័ត្នជាចាំបាច់ ដោយសារតែល្បឿននៃការចម្លងមួយនេះ វាពិតជាអាចរាលដាលដូចភ្លើងឆេះព្រៃ ក្នុងចំណោមក្រុមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ដូច្នេះយើងត្រូវចាក់វ៉ាក់សាំង ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចក្រភពអង់គ្លេស មានអ្នកចាក់វ៉ាក់សាំងដូសទីមួយប្រមាណ ៣៦.៥ លាននាក់ ខណៈអ្នកចាក់ពេញ ២ ដូសមានជាង ២០.១ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អង់គ្លេស ​ចាប់​មាន​សេរីភាព​ថ្ងៃ​នេះ​ ទាំង​ក្តី​បារម្ភ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​មិន​ទាន់​ស្បើយ

ចុចអាន ៖ បារម្ភខ្លាំង! វីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងសាហាវជាងកូវីដ ១៩ ទម្រង់ដើមដល់ទៅ ១២០ ភាគរយឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម