កូវីដ-១៩
ផ្ទុះរោងចក្រ ៣ កន្លែងមានកម្មករជាង ១៥០ នាក់បានឆ្លងកូវីដ
រោងចក្រចំនួន ៣ កន្លែង រកឃើញកម្មករជាង ១៥០ នាក់បានឆ្លងកូវីដ ១៩។ រោងចក្រ GW រកឃើញកម្មករ ១០៣ នាក់ មានវិជ្ជមានកូវីដ ១៩។ រោងចក្រ Trax មានកម្មករ ២០ នាក់មានកូវីដ ១៩ និងរោងចក្រ H7 មានកម្មករ ៣១ នាក់ឆ្លងកូវីដ ១៩។
រោងចក្រទាំង ៣ កន្លែងនេះមានទីតាំងនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧នាក់ នៅរោងចក្រ H7 ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំបានឆ្លងកូវីដ ១៩ ហើយស្លាប់ទាំងកូនក្នុងផ្ទៃ។ នៅថ្ងៃ ២៣ ឧសភា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានចុះយកសំណាកកម្មករចំនួន ១៨៥៧ នាក់ ជាលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣២នាក់បន្ថែមទៀត។

កាលពីម្សិលមិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញការណែនាំដល់បណ្តារោងចក្រ ដើម្បីអនុញ្ញាតិឲ្យនិយោជិកឈប់សម្រាកមួយថ្ងៃដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
ក្រសួងបានបញ្ជាក់ថា ការរារាំងកម្មករ មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


