Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​បាត់ដំបង​ប្រកាស​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ចំនួន​៤​នាក់​បន្ថែមទៀត​

បានផុស

នៅ

​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នេះ​បានប្រកាស​ព័ត៌មាន​ស្តីពី​ករណី​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ថ្មីចំនួន៤​នាក់បន្ថែមទៀត ក្នុងនោះ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ចំនួន២​នាក់ និង​ជា​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ​ចំនួន២នាក់ ហើយ​ក៏មាន​អ្នកជា​សះ​ស្បើយ​ចំនួន៩នាក់ផងដែរ ។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បណ្តាញ​ព័ត៌មាន កម្ពុ​ជាថ្មី ទទួលបាន រដ្ឋបាលខេត្ត​ក៏បាន បញ្ជាក់​ពី​ករណី​កូ​វីដ​-១៩ ដែល​កើតមាន​នៅក្នុង​ខេត្តបាត់ដំបងសរុប​មាន​ចំនួន១៣៩នាក់ ជាសះ​ស្បើយ​ចំនួន៥២នាក់ ស្លាប់១នាក់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យចំនួន២ នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបងចំនួន៨៤នាក់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម