កូវីដ-១៩
ត្រឹមជាង៣ខែ ពលករខ្មែរជិត៧ពាន់នាក់ត្រូវបានឃាត់ខ្លួនពីបទគេចវេះចត្តាឡីស័ក
ភ្នំពេញ៖ រហូតមកដល់ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កប្រមាណជិត៧ពាន់នាក់ហើយនៅទូទាំងប្រទេស។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅថ្ងៃទី២៦ ខែឧសភា នេះថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កបានចំនួន៦,៨៤៦នាក់ ក្នុងនោះមានស្រី១,៨៤៥នាក់ និងបានបញ្ជួនពួកគេឱ្យទៅធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញផងដែរ។
លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជិត៧ពាន់នាក់នោះ ពួកគេបានឆ្លងពីប្រទេសថៃ និងប្រទសវៀតណាមចូលកម្ពុជាដោយមានមេខ្យល់ជាអ្នកនាំផ្លូវ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា មកដល់ពេលនេះសមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាបានចំនួន២២២នាក់ ក្នុងនោះមានស្រី១៥នាក់ និងបានបញ្ជួនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដើម្បីចៀសវាងការទទួលការផាកពិន័យ និងទោសទណ្ឌតាមផ្លូវច្បាប់។

យោងតាមច្បាប់ជនណាដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័កនឹងទទួលពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល និងអ្នកគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


