មកដឹងចំនួនជនជាប់ឃុំ និងពន្ធនាគារដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២រួច
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

មកដឹងចំនួនជនជាប់ឃុំ និងពន្ធនាគារដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២រួច

បានផុស

នៅ

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៤ ខែមិថុនានេះថា គិតត្រឹមថ្ងៃនេះ មានជនជាប់ឃុំជាង១១,០០០នាក់ហើយបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរូបនេះបានឱ្យដឹងបន្ថែមថា ក្រុមទណ្ឌិតដែលទទួលបានចាក់វ៉ាក់សាំងរួចមានដូចជានៅ មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” និងពន្ធនាគារខេត្តព្រះសីហនុ។

លោក នុត សវនា បានបញ្ជាក់ថា ក្រសួងនឹងត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ ទៅកាន់ពន្ធនាគារនៅតាមបណ្ដាខេត្ត​មួយចំនួនទៀតផងដែរ។ លោក ថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពពលរដ្ឋទាំងអស់ មិនថាអ្នកនៅក្នុងសហគមន៍ ឬក៏នៅក្នុងពន្ធនាគារ។

គួរបញ្ជាក់ថា មន្ត្រីពន្ធនាគារបានចាក់វ៉ាក់សាំងដូសទី២បានជិតគ្រប់គ្នាហើយ គឺលើកលែងតែអ្នកមានបញ្ហាសុខភាពដែលមិនអាចទទួលចាក់វ៉ាក់សាំងបាន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services