Connect with us

ព័ត៌មានជាតិ

អគ្គនាយក​ពន្ធនាគារ ក្រើនរំលឹក​ដល់​មន្ដ្រី​ពន្ធនាគារ​ឲ្យ​ពង្រឹងសមត្ថភាព និង​អនុវត្ដ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព

បានផុស

នៅ

សៀម​រា​ប ៖ មន្ដ្រី​ជាន់ខ្ពស់​នៃ​អគ្គនាយក​រដ្ឋា​ន​ពន្ធនាគារ បាន​ណែនាំ​ដល់​មន្ដ្រី​ពន្ធនាគារ ឱ្យ​លើកកម្ពស់ និង​យក​ចិ​ត្ដ​ទុកដាក់​ពង្រឹង​អនុវត្ដ​ការងារ​របស់ខ្លួន ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម លុបបំបាត់​ភាព​អសកម្ម​ដែលនាំឱ្យ​មានការ​រាំងស្ទះ​ដល់​អង្គភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ថ្លែង​នៅក្នុង​ពិធី​បំពាក់​ឋានន្ដរស័ក្ដិ និង​ប្រកាស​មុខតំណែង​មន្ដ្រី​ពន្ធនាគារ​ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០២២​នេះ ដោយបាន​បញ្ជាក់ថា ការងារ​គ្រប់គ្រង​ពន្ធនាគារ គឺជា​ភារកិច្ច​មួយ​ដ៏​មាន​សារៈសំខាន់​ស្មុគស្មាញ និង ប្រទាក់ក្រឡា​គ្នា ដែល​ទាមទារ​ឲ្យ​មន្ដ្រី​ត្រូវ​យកចិត្តទុកដាក់ គិតគូរ​យ៉ាង​ហ្មត់ចត់ និង រៀបចំ​កែសម្រួល​បត់បែន​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​ទំហំ​ការងារ​ជាក់ស្ដែង​ផង និង ស្របតាម​ដំណាក់កាល​វិ​វត្ត​ប្រែប្រួល​រីកចម្រើន​របស់​សង្គម​ជាតិ​ផងដែរ។

ឯកឧត្ដម​បាន​បន្ដថា ការវិវត្ត​ប្រែប្រួល​នៃ​សង្គមជាតិ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាមួយនឹង​ការពង្រឹង​វិធានការ​ច្បាប់​ជា​បន្តបន្ទាប់ បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម​នានា ទាំង​ការងារ​គ្រប់គ្រង​នៅ​អង្គភាព​ប្រតិបត្តិការ​ផ្ទាល់​ពន្ធនាគារ ក៏ដូចជា​នៅ​ថ្នាក់កណ្ដាល​ផងដែរ។ ក្នុង​នោះ​រួមមាន ការងារ​សន្តិសុខ សុវត្ថិភាព​ពន្ធនាគារ និង​ប្រសិទ្ធភាព​អនុវត្ត​ការស្តារ​នីតិសម្បទា​ជាប់ឃុំ កំពុង​ជួប​ការលំបាក​ស្មុគ​ស្មាញ​កាន់តែ​ច្រើន​ឡើង ដែល​ទាមទារ​ឲ្យ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ពង្រឹង​ការងារ​របស់ខ្លួន សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​ការ​លុបបំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អង្គភាព ដើម្បី​សម្រេចបាន​គោលដៅ​ក្របខ័ណ្ឌ​កំណែទម្រង់​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ផែន​ការណ៍​យុទ្ធសាស្ត្រ​៥​ឆ្នាំ​(២០១៩-២០២៣) របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ពង្រឹង​ការងារ​គ្រប់គ្រង​ពន្ធនាគារ​ផ្សេងទៀត ។ ឯកឧត្ដម បាន​ណែនាំ​និង​ដាក់​វិធានការ​មួយចំនួន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ខេត្តសៀមរាប​គ្រប់​ថ្នាក់​គ្រប់ផ្នែក ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​មន្ត្រី ដើម្បី​ធានា​ប្រសិទ្ធិភាព​ការងារ ធ្វើយ៉ាងណា​លុបបំបាត់​នូវ​បាតុភាព​មិន​ប្រក្រតី ភាព​អសកម្ម​ទាំងឡាយ​ដែល​នៅ​សេសសល់ និង ត្រូវ​ខិតខំ​រៀនសូត្រ បង្កើន​ចំណេះដឹង​ទូទៅ និង សិក្សា​ស្វែងយល់​បន្ថែមទៀត ពី​ច្បាប់​ស្តីពី​ពន្ធនាគារ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ នីតិវិធី​ពន្ធនាគារ បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ និង​លិខិត​បទដ្ឋាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ការងារ​ពន្ធនាគារ។ គ្រប់​ថ្នាក់​ត្រូវអនុវត្ត​ការងារ​ដឹកនាំ គ្រប់គ្រង​ឲ្យ​បាន​ម៉ឺងម៉ាត់ ហ្មត់ចត់ ទៅតាម​ឋានានុក្រម តាម​តួនាទី​ភារកិច្ច​ដែល​បាន​បែងចែក និង​តាមដាន​ត្រួតពិនិត្យ​រាល់​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ត្រីក្រោមឱវាទ​ជាប្រចាំ ព្រមទាំង​បញ្ចេញ​ជន​ជាប់ឃុំ ឲ្យ​ធ្វើ​ពលកម្ម ឬ​ការងារ​ផ្សេងទៀត​នៅក្រៅ​អគារ​ឃុំឃាំង ត្រូវ​ជ្រើស​រើសយក​ជន​ជាប់ឃុំ​ដែលមាន​កម្រិត​សន្តិសុខ​ទាប ឬ​ជន​ជាប់ឃុំ​ដែលមាន​កែប្រែ​ខ្លួន​បានល្អ ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​របស់​គណៈ​កម្ម​ការធ្វើ​ចំណាត់ថ្នាក់​សន្តិសុខ​ជន​ជាប់ឃុំ​។

លោក​ឧត្ដមសេនីយ៍ទោ ភាន ឆ​វ័ន ប្រធាន​ពន្ធនាគារ​ខេត្ដ​សៀមរាប មានប្រសាសន៍ថា លោក​បាន​ខិតខំ​ពង្រឹង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​សុខភាព សណ្តាប់ធ្នាប់​ពន្ធនាគារ ប្រកបដោយ​មនុស្សធម៌ ការងារ​អប់រំ​កែប្រែ​ស្តារ​នីតិ សម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការងារ​រៀបចំ​ចំណាត់ថ្នាក់​ប្រលងប្រណាំង កម្រិត​កែប្រែ​ខ្លួន និង​ចំណាត់ថ្នាក់​សន្តិសុខ​រប​ស់ជន​ជាប់ឃុំ ព្រមទាំង​រៀបចំ​ចាត់ចែង​ជន​ជាប់ឃុំ​រស់នៅ​ជា​ក្រុម ជា​កង តាម​បន្ទប់​អគារ និង​ការកសាង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ ដើម្បី​ភាពងាយស្រួល​ក្នុង​គ្រប់គ្រង​អង្គភាព​ផងដែរ ។ បន្ថែម​លើ​ពី​នោះ មាន​បង្កើន​ការត្រួតពិនិត្យ​ឆែកឆេរ​តាម​បន្ទប់​ឃុំឃាំង និង​សម្ភារៈ​ដែល​គ្រួសារ សាច់ញាតិ​មិត្ត ឬ​អ្នក​មក​សួរ​សុខ​ទុក​ផ្តល់​ជន​ជាប់ឃុំ​ឲ្យ​បាន​ហ្មត់ចត់ និង​កត់ត្រា​បានច្បាស់លាស់​បំផុត ។ ជាមួយគ្នា​នោះ បាន​បង្កើន​ការងារ​ជំនាញ​ស៊ើបការណ៍​អប់រំ​ទាំង​ចំហរ ទាំង​សម្ងាត់ ដើម្បី​ក្តាប់បាន​សភាពការណ៍​ផ្សេងៗ សំដៅ​មាន​វិធាន​ការបង្ការ​ទប់ស្កាត់​បាន​ទាន់ពេលវេលា ។ លោក​បញ្ជាក់ថា ពន្ធនាគារ​ខេត្ដ​សៀមរាប មាន​ជន​ជាប់ឃុំ​សរុប​ចំនួន ១​ពាន់​៦៦៦ នាក់ ស្ត្រី ១០៩ នាក់ អនីតិជន ១៥៦ នាក់​ក្នុងនោះ​ស្ត្រី ០២ នាក់ ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរសាធារណការខេត្តបន្ទាយមានជ័យចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បី​ជំនួយស្មារតី​ដល់​អ្នកបើកបរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ ចាត់​ទុក​ជំនួយ​របស់​ចិន គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ដំណើរការ​ឆ្ពោះទៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥

Sokha Hotels

ព័ត៌មានពេញនិយម