កូវីដ-១៩
ក្រុមការងារអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកលក់សាច់ជ្រូកនៅផ្សារស្វាយជ្រំប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងកម្មករកម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ស៊ុន សារឿន ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូកនៅផ្សារស្វាយជ្រំ និង ឈ្មោះ កុល មិន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ជាប្ដីអាជីវករចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១សូមប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ១៩ជាបន្ទាន់។

ក្រុមការងារស្រាវជ្រាវ បានណែនាំដល់បងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាពអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថា ប្រសិនបើបងប្អូនមានរោគសញ្ញាដូចជាគ្រុនក្ដៅ, ក្អក, កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ដោយឡែកសម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥៧០នាក់ ស្រី៩១២នាក់ ជាសះស្បើយចំនួន១០៧៦នាក់ ស្រី៦០៦នាក់ កំពុងព្យាបាលចំនួន៤៨៣នាក់ ស្រី៣០៣នាក់ និងស្លាប់ចំនួន១១នាក់ ស្រី៤នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


