កូវីដ-១៩
អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋជិត ២៥០ នាក់រកឃើញវិជ្ជមានកូវីដ១៩
មកដល់ព្រឹកថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៥០នាក់ហើយ ដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះក្រុមការងារ គណៈកម្មការផ្សារបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។

ប្រធានគណៈកម្មការផ្សារបឹងកេងកងលោក ឯក និមល បានឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី២៩មិថុនានេះមានបងប្អូនអាជីវករចំនួន២៤៦នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមមនុស្សចំនួន១១០០នាក់ដែលបានទៅយកសំណាក។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក បញ្ជាក់ថា ក្នុងចំនួននេះគឺមិនប្រាកដថា ជាអាជីវករនៅក្នុងផ្សារបឹងកេងកងទាំងអស់នោះទេ ដោយអ្នកខ្លះជាអ្នកដំណើរចេញ ចូលក្នុងផ្សារបឹងកេងកង ខ្លះទៀតជាបុគ្គលិកក្រុមហ៊ុន និងមួយចំណែកទៀតជាប្រជាពលរដ្ឋមានលំនៅជុំវិញផ្សារ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កាលរសៀលថ្ងៃទី២៨មិថុនាម្សិលម៉ិញ រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ-១៩។

រដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ-១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។
អាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ៕ អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


