Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់៤៤នាក់ហើយ

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ- ១៩ កើនឡើងដល់៤៤នាក់ហើយក្នុងចំណោមអ្នកឆ្លងសរុបជាង២,៥០០នាក់ ។

បើតាម លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី០២ កក្កដានេះថា ក្នុងចំណោមអ្នកស្លាប់ចំនួន៤៤នាក់នោះ មានប្រមាណ៦០ភាគរយស្លាប់នៅតាមផ្ទះ ពេលក្រុមគ្រូពេទ្យទៅយកសំណាកសពទើបដឹងថាមានឆ្លងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត បានបន្តថា៖ “ភាគច្រើនអ្នកស្លាប់ហ្នឹងយើងអត់បានព្យាបាលគាត់ទេ គឺគាត់មានជំងឺធ្ងន់ធ្ងរហើយស្លាប់នៅផ្ទះ។ មានអ្នកខ្លះចូលពេទ្យបានកន្លះម៉ោងក៏ស្លាប់ ខ្លះទៀតមិនទាន់បានព្យាបាលផងក៏ស្លាប់ទៅហើយ៥០ ទៅ៦០ ភាគរយ យើងជួយគាត់អត់ទាន់ ហើយអ្នកខ្លះទៀតស្លាប់ដោយសារមានវ័យចំណាស់មានជំងឺប្រចាំកាយ ដូចជាជំងឺតម្រង់នោម បេះដូង ជំងឺទឹកនោមផ្អែមបូកជាមួយគ្នា”។

 លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២,៥៦៤នាក់ អ្នកជាសះស្បើយចំនួន១៩៣០នាក់ អ្នកកំពុងព្យាបាល ៥៨៤នាក់ ផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន១៤នាក់ ផ្ទេរមកពីក្រៅខេត្តចំនួន៨នាក់ និងអ្នកស្លាប់ ចំនួន៤៤នាក់ ព្រមទាំងអ្នកកំពង់ធ្វើចត្តាឡីស័ក សរុបចំនួន១,៤១០នាក់ និងយកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២៩០នាក់ ស្រី១៥៥នាក់។

លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺរូបនេះ បានបន្ថែមទៀតថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺមានប្រមាណ៥៥ភាគរយជាកម្មករកម្មការិនីរោងចក្រ ហើយពួកគាត់បានបន្តចម្លងទៅក្រុមគ្រួសារ និងបន្តឆ្លងទៅសហគមន៍។

 គួរបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥២,៣៥០នាក់ អ្នកជាសះស្បើយចំនួន៤៥,៥០៨នាក់ និងអ្នកស្លាប់ចំនួន៦៦០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម