ព័ត៌មានជាតិ
ជិត ១សប្ដាហ៍ លោក ប្រាយ រ៉ាវុធ លក់ឆៃថាវបានប្រមាណជាង ១៥តោន ក្រោយបារម្ភរឿងទីផ្សារកន្លងមក
លោក ប្រាយ រ៉ាវុធ កសិករដាំឆៃថាវ ស្ថិតនៅក្នុងភូមិ សំរោងពងទឹក ឃុំ ភារីមានជ័យ ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ត្រឹមរយៈពេលជិត ១សប្ដាហ៍ លោកអាចប្រមូលទិន្នផលឆៃថាវ លក់ចេញទៅកាន់ទីផ្សារបានប្រមាណជាង ១៥តោន ខណៈដែលលោក អះអាងថា មានឆៃថាវ ក្នុងចំការសរុបមានចំនួនជាង ២០តោន តាមការប៉ាន់ស្មាន កន្លងមក។

លោក ប្រាយ រ៉ាវុធ កសិករដាំឆៃថាវ បន្ថែមទៀតថា សម្រាប់តម្លៃលក់ចេញ នៅឆ្នាំនេះ លោកអាចលក់ចេញទៅកាន់ទីផ្សារបានក្នុងតម្លៃ បោះដុំ ១គីឡូក្រាម ៦០០រៀល និងលក់រាយ ក្នុងតម្លៃ ៦០០រៀល ទៅ ៧០០រៀល ក្នុង ១គីឡូក្រាម ទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន។

កសិកររូបនេះ បន្តទៀតថា សម្រាប់អតិថិជន ឬម៉ូយ ដែលមកទិញដល់ចំការ ភាគច្រើនគឺ អាជីវករ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា ដែលពួកគាត់មកទទួលទិញយកទៅលក់បន្តនៅផ្សារក្បែរៗផ្ទះ និងខ្លះទៀតជាអ្នកដំណើរដែលមកដើរលេងកម្សន្ត ក៏បានជួយទិញឆៃថាវ ពីចំការរបស់លោកទៅផ្ញើបងប្អូន នៅរាជធានីភ្នំពេញ ផងដែរ។
លោក ប្រាយ រ៉ាវុធ ក៏បានបញ្ជាក់ទៀតថា បើធៀបទៅនឹងបណ្ដាឆ្នាំមុនៗ តម្លៃឆៃថាវ មានការថយចុះយ៉ាងខ្លាំង តែលោកនៅតែបន្តលក់ចេញដើម្បីបានថវិកាខ្លះមកវិញ ព្រោះការដាំឆៃថាវ នៅឆ្នាំនេះ ត្រូវចំណាយថ្លៃដើមទៅលើជី និងទឹកសម្រាប់ស្រោចស្រពដំណាំ ម្ល៉ោះហើយ ទើបលោកត្រូវប្រញាប់លក់ចេញ ម៉្យាងដោយសារតម្លៃទីផ្សារបច្ចុប្បន្ននេះមានការថយចុះដូចគ្នា មិនថាដំណាំ ឆៃថាវ ស្វាយ ត្រសក់ នោះទេ គឺអាចលក់ចេញបានត្រឹមតែ ក្នុងតម្លៃមួយដែលអាចទប់ទល់នឹងថ្លៃដើម តែប៉ុណ្ណោះ៕
អត្ថបទ ៖ សួស សិត

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


