ជីវិតកម្សាន្ដ
ក្រុមបាល់ទាត់ Cambodia Super Star នឹងប៉ះ ក្រុមរដ្ឋបាលខេត្ដកំពង់ស្ពឺ ដើម្បីសកម្មភាពសប្បុរសធម៌
តារាចម្រៀង លោក ខេម បានក្លាយជាប្រធាន នៃក្រុមបាល់ទាត់ Cambodia Football Super Star ដែលមានសមាជិកក្រុមសុទ្ធតែជាតារា ក្នុងការប្រកួតមិត្ដភាពសប្បុរសធម៌ក្រោមមូលបទ «មាតាអស្ចារ្យ ដើម្បីស្នាមញញឹមកុមារ» ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលដឹកនាំដោយ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ផ្ទាល់។

តាមការគ្រោងទុក ក្រុមទាំងពីរនឹងប៉ះជើងគ្នានៅទីលានបាល់ទាត់ នៃពហុកីឡដ្ឋានខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ មិនថាក្រុមណាចាញ់ ឬឈ្នះនោះទេ គឺទឹកប្រាក់ដែលមានការបរិច្ចាគពីសប្បុរសជនយ៉ាងច្រើនសម្រាប់គាំទ្រដល់កម្មវិធីប្រកួតនេះ នឹងត្រូវជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់គម្រោងមនុស្សធម៌មួយចំនួនទៀត។

ដំណឹងបឋមជុំវិញការបរិច្ចាគថវិកាលើគម្រោងមនុស្សធម៌នេះ បានកើនឡើងដល់ជាង ៧០លានរៀលហើយ។ ក្នុងនោះមានការបរិច្ចាគរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ចំនួន ៥០លានរៀល។

ជាមួយគ្នានេះ តាមរយៈសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១ ខែមីនា លោក ខេម បានរំលឹកថា ក្រុមបាល់ទាត់ដែលផ្ដួចផ្ដើមដោយរូបលោកបានដំណើរការមិនដល់កន្លះឆ្នាំផងនោះ គឺដំបូងឡើយគ្រាន់តែចង់បង្កើនចំណងមិត្ដភាពរវាងអ្នកសិល្បៈ នឹងអ្នកសិល្បៈ បង្កើតភាពសប្បាយរីករាយ និងលេងដើម្បីសុខភាពប៉ុណ្ណោះ។ ប៉ុន្ដែឥឡូវនេះ ក្រុមលោកបានធ្វើរឿងដ៏អស្ចារ្យមួយទៀត គឺលេងដើម្បីសប្បុរសធម៌។

តំណាងក្រុមទាំងពីរបានជួបទល់មុខគ្នាមុនការប្រកួតចូលមកដល់ ដោយភាគីរដ្ឋបាលខេត្ដកំពង់ស្ពឺដឹកនាំដោយអភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង និងតំណាងក្រុមបាល់ទាត់ Cambodia Football Super Star ដឹកនាំដោយ លោក ចា រិទ្ធី និងលោក ខេម។

ក្រោមក្រសែភ្នែកកីឡាករដែលភាគច្រើនជាតារាៗ និងអាជ្ញាធរខេត្ដកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការប្រកួតលើកនេះ គឺធ្វើឡើងដើម្បីសាកជើងគ្នារវាងក្រុមទាំងពីរ ដើម្បីអបអរសាទរថ្ងៃសិទ្ធិនារី ៨ មីនា និងដើម្បីសកម្មភាពមនុស្សធម៌ ដោយទឹកប្រាក់ទាំងអស់នឹងក្លាយជាផ្នែកមួយជួយដល់កុមារកម្ពុជាទូទាំងប្រទេស តាមរយៈមន្ទីរពេទ្យ គន្ធបុប្ផា និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយចំនួនទៀត ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


