កូវីដ-១៩
ខេត្តតាកែវ ប្រកាសករណីស្លាប់ជនរងគ្រោះ ៤ នាក់ អ្នកជំងឺខ្លះឈឺរាប់ខែ តេស្តមានកូវីដ១៩
អាជ្ញាធរខេត្តតាកែវបានរាយការណ៍ករណីស្លាប់ ជនរងគ្រោះ ៤ នាក់ ដោយសារជំងឺកូវីដ ១៩។
មន្ទីរសុខាភិបាលខេត្តតាកែវបានបញ្ជាក់ថា ករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន១ នាក់ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១ មានឈ្មោះ សិន វណ្ណរី អាយុ ៥៨ឆ្នាំ មានអាសយដ្ឋាន នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។
ស្រ្តីខាងលើ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង១១:០០នាទីព្រឹក ក្នុងស្ថានភាពហត់ដង្ហើមញាប់ ក្អក។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែមិនអាចសង្គ្រោះបាន ក៏បានបាត់បង់ជីវិតនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៥:៥០ នាទីព្រឹក ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវ៥-១៩ ។
ចំណែកករណីស្លាប់ជនជាតិខ្មែរចំនួន៣នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បើយោងតាមរបាយការណ៍ពី មន្ទីរសុខាភិបាលខេត្ត ជនរងគ្រោះទាំង ៣នាក់ គឺ៖
១-បុរសឈ្មោះ អ៊ុ ប៉ាង អាយុ ៦៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិព្រៃកប្បាស បានទទួលដំណឹងពីមរណភាពរបស់ឈ្មោះ អ៊ុ ប៉ាង នៅផ្ទះជនរងគ្រោះ។ ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសពនៅគេហដ្ឋានរបស់អ្នកជំងឺ និងបានសាកសួរពីប្រវត្តិជំងឺ គឺគាត់មានអាការៈមិនស្រួលខ្លួនប្រហែល១ខែ និងមានជំងឺប្រចាំកាយ (លើសឈាមរ៉ាំរ៉ៃ) រយៈពេល២២ខែមកហើយ។ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកកូវីដ-១៩ លើសាកសព លទ្ធផលបង្ហាញមានវិជ្ជមាន។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៦៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ។
២-បុរសឈ្មោះទេព សឿន អាយុ៧១ឆ្នាំ មានអាសយដ្ឋាននៅភូមិខ្វាន់មាស ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ២០:៤០នាទីយប់ ដោយសង្ស័យរោគសញ្ញាស្ទះពោះវៀន និងមានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០ នាទីរសៀល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៧១ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសាររោគសញ្ញាស្ទះពោះវៀន និងមានវិជ្ជមានកូវីដ-១៩ ។
៣-ស្តីឈ្មោះ ឆេង វន្នី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០ នាទីយប់ ក្នុងស្ថានភាពហត់ដង្ហក់ និងមានជំងឺប្រចាំកាយ ( ទឹកនោមផ្អែម)។ ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៥០ នាទីរសៀល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរអាយុ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយ សារ ជំងឺរលាកសួតធ្ងន់ធ្ងរ វិបត្តិដកដង្ហើម និងមានវិជ្ជមានកូវីដ-១៩ និងមានជំងឺប្រចាំកាយ(ទឹកនោមផ្អែម)។
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


