Connect with us

កូវីដ-១៩

ខេត្តកណ្តាលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់១១៧នាក់ អ្នកជំងឺជិត៩ពាន់នាក់

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រមាណ១១៧នាក់ហើយក្នុងចំណោមអ្នកជំងឺសរុបជិត៩ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត គួយប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងចំណោមអ្នកស្លាប់ចំនួន១១៧នាក់ មានស្លាប់នៅតាមមន្ទីរពេទ្យប្រមាណជាង៦០នាក់ ហើយក្រៅពីនេះស្លាប់នៅតាមផ្ទះ ដូចជាមានអ្នកខ្លះឈឺស្លាប់នៅផ្ទះ ពេលគ្រូពេទ្យធ្វើតេស្តទើបរកឃើញមានផ្ទុកជំងឺកូវីដ-១៩ និងមានខ្លះទៀតជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើតេស្តឃើញកូវីដ-១៩។

លោក វេជ្ជបណ្ឌិតបានបន្តទៀតថា ចាប់តាំងពីមានផ្ទុះករណីជំងឺកូវីដ-១៩មក ខេត្តកណ្តាល បានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨,៨៥០នាក់ ជាសះស្បើយចំនួន ៧,៥៨៧នាក់ និងស្លាប់សរុបចំនួន១១៧នាក់។

 លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ចំនួនជាង៤០០នាក់ និងធ្វើនៅតាមផ្ទះមានចំនួនជិត៥,០០០នាក់។ អ្នកត្រូវបញ្ចប់ធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួនជាង៨,៦០០នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួនជាង៤ម៉ឺននាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦៨,៧៩៦នាក់ អ្នកជាសះស្បើយចំនួន ៦១,០៣៩នាក់ និងស្លាប់១,១៤៩នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម