បុរសវ័យ៣៩ឆ្នាំពុំមានជំងឺប្រចាំកាយ បែរជាស្លាប់ដោយកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

បុរសវ័យ៣៩ឆ្នាំពុំមានជំងឺប្រចាំកាយ បែរជាស្លាប់ដោយកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ កន្លងមកគេតែងតែឮថា អ្នកមានជំងឺប្រចាំកាយព្រមទាំងមានវ័យចំណាស់ហើយ បើសិនជាមានឆ្លងជំងឺកូវីដ-១៩ គឺសង្ឃឹមរស់រានមានជីវិតតិចណាស់។ ប៉ុន្តែផ្ទុយទៅវិញបុរសម្នាក់ដែលបានស្លាប់កាលពីយប់ថ្ងៃទី២០ ខែកក្កដា ដែលមានវ័យទើប៣៩ឆ្នាំ ហើយពុំមានជំងឺប្រចាំកាយសោះ បែរជាត្រូវស្លាប់ដោយជំងឺកូវីដទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២០ ខែកក្កដានេះ បុរសម្នាក់ឈ្មោះ មឿន សុគុណ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ក្នុងផ្ទះ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍មកអាជ្ញាធរដើម្បីសុំឱ្យគ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ស្រាប់តែលទ្ធផលវិជ្ជមានកូវីដ-១៩។

លោកចៅរងទី១បានបន្តថា កន្លងមកជនរងគ្រោះពុំមានជំងឺប្រចាំកាយ​ ហើយមិនគួរស្លាប់ដោយសារជំងឺកូវីដសោះ ព្រោះគេគិតថាច្រើនតែជាមនុស្សវ័យចាស់ ហើយមានជំងឺប្រចាំកាយ ដែលងាយ និងប្រឈមជំងឺកូវីដចូលដល់ក្នុងខ្លួន មិនងាយព្យាបាលជាសះស្បើយ។ ប្លែកអីតែបុរសខាងលើមានវ័យ៣៩ឆ្នាំ និងពុំមានជំងឺប្រចាំកាយសោះហេតុអ្វីក៏មិនអាចទប់ទល់នឹងជំងឺនេះបាន។

ចំពោះលំនៅដ្ឋានដែលជនរងគ្រោះស្លាប់នោះ ត្រូវបានគ្រូពេទ្យព័ទ្ធ និងឱ្យអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀតផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services