សន្តិសុខសង្គម
នគរបាលខណ្ឌមានជ័យ មានចំណាត់ការភ្លាមៗ ក្រោយក្មេងទំនើង ១៣នាក់បង្ហោះម៉ូតូ នៅទីសាធារណៈ
ក្រុមក្មេងទំនើងចំនួន១៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៦គ្រឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីយប់ទាបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាប និងឃាត់ខ្លួន។

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចំនួន១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ហើយធ្វើឲ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុ។ ចំណាត់ការភ្លាមៗនេះ ធ្វើឡើងតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចយកមកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា បន្ទាប់មកក៏ប្រគល់ជូនអាណាព្យាបាលយកទៅធ្វើការណែនាំអប់រំបន្ថែមទៀត ក្រោយពីសមត្ថកិច្ចអប់រំរួចបានប្រគល់ម៉ូតូឲ្យវិញ។
ករណីក្មេងទំនើងបង្ហោះម៉ូតូពេលរាត្រីនេះ កើតឡើងជាហូរហែនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែសមត្ថកិច្ច ក៏បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


