Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូហ្វាម១លានដូស​ទៀត នឹងដឹកមកដល់កម្ពុជា​នៅព្រឹកស្អែក

បានផុស

នៅ

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសបន្ថែមទៀតដែល រដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះដែលធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់១៧ លាន២ម៉ឺន៤ពាន់ដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលដឹកមកដល់កម្ពុជានាវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល។

ការមកដល់វ៉ាក់សាំង១លានដូសបន្ថែមទៀតនេះនឹងធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងសរុបប្រមាណ១៧,០២៤ ០០០ ដូសក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញ៣លានដូសនិងរដ្ឋាភិបាលចិនផ្តល់ជំនួយ២,២ លាន ដូស។ វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០,៥ លានដូស និងវ៉ាក់សាំងកូវីសែលរបស់ក្រុមហ៊ុន AstraZeneca តាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤០០០ដូស។

តាមផែនការនៅក្នុងខែសីហា ខាងមុខនេះ វ៉ាក់សាំង ៤លានដូសទៀតនឹងដឹកមកដល់កម្ពុជាផងដែរសរុបប្រមាណ២១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ១០លាននាក់។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១០កម្ភៈរហូតមកដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦២.០២% ធៀបនឹងគោលដៅចំនួន ១០លាននាក់៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម