រដ្ឋបាល​ខេត្ត​រតនគិរី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ៤​នាក់​បន្ថែមទៀត កើនឡើង​ដល់ ៦៤៨​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

រដ្ឋបាល​ខេត្ត​រតនគិរី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ៤​នាក់​បន្ថែមទៀត កើនឡើង​ដល់ ៦៤៨​នាក់

បានផុស

នៅ

រតនគិរី ៖ រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តី​ព័ត៌មាន បញ្ជាក់​ពី​ការ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៤​នាក់ និង​ជាសះស្បើយ​ចំនួន​១៤​នាក់​សម្រាប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តរតនគិរី បាន​ខិតខំ​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​កន្លងមក​និង​បាន​យក​សំណាក​មនុស្ស​ចំនួន ៣១៩​នាក់ ជា​លទ្ធផល​រកឃើញ​ករណី​វិជ្ជមាន​នៅក្នុង​ខេត្ត​ចំនួន ៤​នាក់​រួមមាន ៖

១-​ឈ្មោះ ហេង រតនា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។

២-​ឈ្មោះ យិន សុខលី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​

៣-​ឈ្មោះ ធី​ន រតនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ មា​នទី​តាំ​នៅ​ភូមិ ៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

​និង​៤-​ឈ្មោះ ធី​ន រត​នះ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ មា​នទី​សំនៅ​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ដោយឡែក​ថ្ងៃទី​២២ ខែកក្កដា​នេះ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៤​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​នឹងត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​មុន​និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។

​សូម​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ខេត្តរតនគិរី​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៦៤៨​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ៤៧៥​នាក់​និង​ស្លាប់​ចំនួន​៤​នាក់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

តួអង្គម្តាយរឿង«ព្រះគោព្រះកែវ»ក្រោយបាត់មុខជាង២០ឆ្នាំ ធ្លាយដំណឹងរស់នៅលើទឹកដីអាមេរិកយ៉ាងមានសេចក្តីសុខ

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជា ស្នើថៃផ្តល់ឯកសារផ្លូវការ ស្តីពី គម្រោងសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ

ព័ត៌មានខ្លីៗ២៦ នាទី មុន

កម្ពុជា​ស្នើ​ឲ្យ​ថៃ​បញ្ជាក់​ឲ្យ​ច្បាស់​គម្រោង​សាងសង់​ប្រាសាទ​​​​អង្គរ​ចម្លង​នៅ​ខេត្ត​បុរីរ៉ាំ

ព័ត៌មានជាតិ២៧ នាទី មុន

វត្តដំបូកខ្ពស់បន្តបិទ តាំងពីថ្ងៃ ទី២៤ខែកក្កដារង់ចាំ​គ្រូពេទ្យចុះយកសំណាកលើកទី២

សុខភាព៤១ នាទី មុន

អ្នកជាសះស្បើយពីកូវីដ-១៩ ត្រូវរង់ចាំ ៩០​ថ្ងៃសិន ទើបអាចចាក់វ៉ាក់សាំងបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services