កូវីដ-១៩
ស្ត្រីមានជំងឺកូវីដ១៩ម្នាក់ រស់នៅស្រុកថ្មពួក បានស្លាប់នៅមន្ទីរពេទ្យខេត្តកម្ពុជា ជប៉ុន មង្គលបូរី
ស្ដ្រីវ័យ៥៩ឆ្នាំ រស់នៅស្រុកថ្មពួកម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យខេត្តកម្ពុជា ជប៉ុន មង្គលបូរី កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
ជំងឺកូវីដ១៩ បានប្រល័យជីវិតស្ត្រីម្នាក់ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ បើតាមការអះអាងរបស់ក្រុមគ្រូពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ មានឈ្មោះ កេតឌី ភេទស្រី អាយុ៥៩ឆ្នាំ។

ក្រុមគ្រូពេទ្យ ខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមកាវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្តាលមកពីការរលាកសួត ដោយសារតែវីរុសកូវីដ១៩ វាយលុក។ លោកអាចារ្យ ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សពត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាលនិងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសព នៅភ្នំបាក់ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណតែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី