ព័ត៌មានជាតិ
កម្ពុជាថយចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីត្រឹម ៤០នាក់ ខណៈអ្នកស្លាប់ចំនួន ៥នាក់
ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៤០នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៥នាក់(មិនបានចាក់វ៉ាក់សាំង៣នាក់)។ រីឯអ្នកជាសះស្បើយមានចំនួន ៣៧នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងផ្សព្វផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកានេះ។

គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩.៨២៦នាក់ អ្នកជាសះស្បើយមានចំនួន ១១៦.២០៧នាក់ និងអ្នកស្លាប់សរុប ២.៨៩៦នាក់។ជំងឺកូវីដ-១៩ នៅកម្ពុជា ថមថយការឆ្លងរីករាលដាលជាលំដាប់ ចាប់តាំងពីកម្ពុជា សម្រុកចាក់វ៉ាក់សាំងគ្រប់គោលដៅដែលបានកំណត់។
សូមបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៣,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់, កុមារអាយុ ០៥ឆ្នាំ មាន ៨១,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,០៦% ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ