កូវីដ-១៩
មេ WHO ប្រាប់ចំនួនអ្នកស្លាប់ ដោយសារកូវីដក្នុងឆ្នាំ ២០២១ នេះ (មានវីដេអូ)
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង ៣.៣ លាននាក់បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១ នេះ ហើយជាចំនួនស្លាប់ច្រើនជាងមេរោគអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងរួមបញ្ចូលគ្នាក្នុងឆ្នាំ ២០២០ ។

អគ្គនាយកអង្គការ WHO លោក Tedros Ghebreyesus បាននិយាយថា ជំងឺកូវីដ ១៩ នៅតែបន្តឆក់យកជីវិតមនុស្សប្រហែល ៥០,០០០ នាក់នៅទូទាំងពិភពលោករៀងរាល់សប្តាហ៍ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា “ឆ្នាំ ២០២២ គួរតែជាឆ្នាំដែលយើងបញ្ចប់ជំងឺរាតត្បាតជាមួយនឹងឧបករណ៍ដែលពិភពលោកមាន” ។
គួរបញ្ជាក់ថា លោក Tedros បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកូនកាត់លើកដំបូងដែលធ្វើឡើងដោយ WHO សម្រាប់អ្នកសារព័ត៌មានមកពីអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ហើយកិច្ចប្រជុំបែបនេះក៏ជាលើកដំបូង ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះបាននិយាយថា “លើកចុងក្រោយដែលយើងរៀបចំកិច្ចប្រជុំជូនអ្នកគឺកាលពីខែកក្កដាឆ្នាំមុន ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចស្រមៃថាជិត ១៨ ខែក្រោយមកនេះ យើងនឹងនៅតែស្ថិតក្នុងការក្តាប់នៃជំងឺរាតត្បាត” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


