Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា ស្នើរួមគ្នាលើកកម្ពស់ជនមានពិការភាព និងបញ្ឈប់ការរើសអើងជនពិការគ្រប់រូបភាព

បានផុស

នៅ

ក្រោយទើបបញ្ចប់បេសកកម្មមនុស្សធម៌ ក្នុង”ការប្រគុំតន្រ្តីសប្បុរធម៌” នៅកូរ៉េខាងត្បូងដោយជោគជ័យ កុយ អេនណា និងក្រុមការ កំពុងត្រៀមខ្លួនរៀបចំកម្មវិធីចុះសួរសុខទុក្ខ ជួបជុំជនមានពិការភាព ក៏ដូចជាក្មេងៗដែលកំពុងជួបការលំបាក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានថវិកាដែលរៃអង្គាសបានពីបេសកម្មដំណើរថ្មើជើងក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កាលពីខែកញ្ញាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បវរកញ្ញាកម្ពុជារូបនេះ អះអាងថា ខ្លួននឹងនាំយកមូនិធិដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន ក្នុងអំឡុងពេលបេសកកម្មដំណើរថ្មើរជើងនេះដែរ ទៅឧបត្ថម្ភជួយដល់ជនមានពិការភាព។

កុយ អេនណា ថា “ការយឺតយ៉ាវនៃការចុះសួរសុខទុក្ខជនមានពិការភាពក៏ដូចជាក្មេងៗនេះដែរ ក៏ព្រោះតែថ្មីៗ ខ្លួនបានចាកចេញពីកម្ពុជាទៅទឹកដីប្រទេសកូរ៉េ រួមជាមួយសិល្បករសិល្បការិនី ក្នុងគោលបំណងធំតាមរយ:ការប្រគុំតន្ត្រីទ្រទ្រង់ដល់វីរ:កងទ័ពដើម្បីរៃអង្គាសថវិកាសប្បុរសជនជួយដល់កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅតាមខេត្តព្រំដែនកម្ពុជា។

ទន្ទឹមនេះ កញ្ញា កុយ អេនណា ក៏បានអំពាវនាវឱ្យសាធារណជនខ្មែរទាំងអស់ ចូលរួមនឹងសកម្មភាពនេះ ក្នុងស្មាតីលើកកម្ពស់ការគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា និងបញ្ឈប់ការរើសអើងដល់ជនពិការគ្រប់រូបភាព៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម