ជីវិតកម្សាន្ដ
អុីណូ បំផុសពលរដ្ឋចូលរួមគាំទ្រព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែររយ:ពេល ១សប្តាហ៍ នៅសៀមរាប
ម្ចាស់បទ “អូនកុំយំកុំយំ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អុីណូ និង អាចារ្យធំ ចេញមកបំផុសក៏ដូចជាអំពាវនាវដល់មហាជន និងប្រជាពលរដ្ឋខ្មែរគាំទ្រព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែររយ:ពេល១សប្តាហ៍ នៅខេត្តសៀមរាប នាចុងខែតុលា ឆ្នាំ២០២៥ នេះ។

លោក អុីណូ បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិមួយផលិតផលមួយខេត្តសៀមរាប និងពិធីបើកសម្ពោធផ្សារផលិតផលខ្មែរភូមិមួយផលិតផលមួយ ខេត្តសៀមរាប គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងរដ្ឋបាលខេត្តសៀមរាប។ លោកថាព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទី ពេលរសៀល។

អុីណូ និងអាចារ្យធំ បានអំពាវនាវផងដែរចំពោះប្រជាពលរដ្ឋដែលមានផលិតផលខ្មែរ អាចយកមកដាក់តាំងបង្ហាញពីស្នាដៃកូនខ្មែរ ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែររយ:ពេល១សប្តាហ៍នៅខេត្តសៀមរាប។ អុីណូ និងអាចារ្យ ធំ បានលើកឡើងនូវពាក្យស្លោកថា “គាំទ្រផលិតផលខ្មែរគឺស្នេហាជាតិ គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”។
តារាចម្រៀងរូបនេះ បាននិយាយបន្ថែមទៀតថា ម៉ោងនេះខ្មែរអាចធ្វើបានម៉ោងនេះខ្មែរចេះជួយគ្នាម៉ោងនេះខ្មែរមិនដាច់ពោះស្លាប់ដោយសាអត់ផលិតផលសៀមទេអ៊ីចឹង យើងត្រូវតែរួមគ្នាគាំទ្រផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


