Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះមន្ទិលរឿងលក់របស់សៀមមិនចេះអស់ វត្តីសាវឌ្ឍី ឯកភាពនឹងមតិបកស្រាយឱ្យម្ចាស់ប្រេនល្បីមួយ

បានផុស

នៅ

ក្រោយមានរឿងប៉ះសម្តីឆ្លងឆ្លើយគ្នា តាមរយៈការចេញវីដេអូលើកទី១របស់បវរកញ្ញា ប៊ី សុធារី រហូតមានការលើកវែកញែកពីប្រេន Lakamo នោះស្រាប់តែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកលូកមាត់ដូច្នេះថា អ្នកដែលធ្លាប់ប្រេីប្រាស់នៅ Brand នោះ គឺយល់ពីភាពស្មោះត្រង់របស់គាត់ណាស់ គាត់មិនដែលសាងបញ្ហានៅក្នុងសង្គម មានតែទឹកចិត្តល្អហេីយក៏មិនដែលបោកប្រាស់អ្នកប្រេីប្រាស់ដែរ។

បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយទៀតថា “មនុស្សយេីងមានសម្ពាធ និងការលំបាកផ្សេងៗគ្នា ដូច្នោះក្នុងគ្រានេះការយោគយល់ដល់ភាពលំបាករបស់ជនរួមជាតិតែមួយក៏ជាការរួមចំណែកនៅក្នុងការស្នេហាជាតិដែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃនេះ ម្ចាស់ផលិតផលល្បីៗជាច្រើន បានក្លាយជាប្រធានបទក្តៅរហូតមានការវែកញែកហេតុផលគ្នារៀងៗខ្លួន ពីខាងអ្នកគាំទ្រម្ចាស់ផលិតផលខាងលើ ក៏ដូចជាសាធារណជន និងបវរកញ្ញាកម្ពុជា ប៊ី សុធារី ផងដែរ ព្រោះតែមានមន្ទិលចំពោះការជាប់គាំងផលិតផលផ្ទះលេខ២ ក្នុងចំនួនដ៏ច្រើនដូច។ ឯការលើកឡើងរបស់បវរកញ្ញាកម្ពុជា ប៊ី សុធារី មានទាំងការគាំទ្រ និងរិះគន់ផងដែរ។

គួរម្លឹកថាកាលថ្មីៗនេះមហាជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់បវរកញ្ញា ប៊ី សុធារី បានលើកឡើងជាចម្ងល់ទៅកាន់អ្នកលក់អន់ឡាញ ពិសេសម្ចាស់ម្ចាស់ប្រេនល្បីៗជុំវិញរឿងលក់ស្តុកអត់ចេះអស់របស់ផលិតផលសៀមដែលបច្ចុប្បន្នកំពុងមានប្រជាពលរដ្ឋទូទាំងប្រទេសបានពហិកា។

បន្ទាប់ពីកញ្ញា ប៊ី សុធារី លើកឡើងនិយាយពីរឿងរ៉ាវដែលជាចម្ងល់បែបនេះក៏ស្រាប់តែភ្លាមៗនោះគេឃើញមានការផ្ទុះប្រតិកម្មនិងវែកញែកពីសំណាក់អ្នកគាំ ទ្រពិសេសម្ចាស់ប្រេនធំៗពាក់ព័ន្ធរឿងនេះ។ ក្នុងនោះគេក៏ឃើញម្ចាស់ប្រេនល្បីគឺ លោកស្រី មាស ច័ន្ទដាលីន បានបញ្ចេញប្រតិកម្មឆ្លើយតបទៅកញ្ញា ប៊ី សុធារី ចំពោះបញ្ហានេះដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម