ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ត្រូវការអ្នកចូលរួមជួយវេចខ្ចប់សម្ភារៈចាំបាច់សម្រាប់ពលរដ្ឋភៀសសឹក នៅម៉ោង ៩ព្រឹកថ្ងៃអង្គារ៍នេះ
ដើម្បីឆ្លើយតបនឹងកំណើននៃពលរដ្ឋភៀសសឹកកម្ពុជា ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសស្នើសុំសិល្បករ និងសាធារណជន ចូលរួមជួយវេចខ្ចប់អីវ៉ាន់ នៅម៉ោង ៩ព្រឹកថ្ងៃអង្គារ៍នេះ នៅ Royal One (ស្តុបកាណាឌីយ៉ា) បណ្តោយផ្លូវមហាវិថីព្រះមុនីវង្ស កែងមហាវិថីក្រមួនស ក្នុងន័យដើម្បីរួមចំណែកទ្រង់ទ្រងដល់ស្បៀង និងសម្ភារៈចាំបាច់ដល់ពលរដ្ឋភៀសសឹកកម្ពុជា ដែលកំពុងរងគ្រោះក្នុងសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។

បើតាមការបញ្ជាក់ ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាអនុប្រធានមូលនិធិទ្រទ្រង់ជនភៀសសឹក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងដឹកនាំរៀបចំវេចខ្ចប់បន្ទាន់នូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគចម្រុះ ដូចជា ភួយ, ក្រម៉ា, សារ៉ុង, ច្រាស់ដុះធ្មេញ, ថ្នាំដុះធ្មេញ, ប្រេងកូឡា, សាប៊ូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, អង្ករ, ត្រីងៀត ដាច់ក្រក និងរបស់របរផ្សេងៗទៀត ដើម្បីនាំយកទៅចែកជូនដល់ពលរដ្ឋជនភៀសសឹកនៅជំរំសុវត្ថិភាព។
ការវេចខ្ចប់នេះ នឹងរៀបនៅព្រឹកថ្ងៃអង្គារ៍ទី១៦ ស្អែកនេះ ចាប់ពីម៉ោង៩ព្រឹកតទៅ នៅ Royal One ស្តុបកាណាឌីយ៉ា អតីតប៉ុស្តិ៍លេខ៣ចាស់ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងកំណើនជនភៀសសឹក និងតម្រូវចាំបាច់នៅជំរំភៀសសឹក។
ដោយហេតុនេះ ប្រធានសមាគមសិល្បករខ្មែររូបនេះ អំពាវនាវឱ្យសិល្បករ និងមហាជនគ្រប់មជ្ឈដ្ឋានចូលរួមជួយឱ្យបានច្រើនកុះករ។ ទីតាំងវេចខ្ចប់ https://maps.app.goo.gl/qCPyPwTePTawDuTr9?g_st=ipc
គួរឱ្យដឹងដែរថា ស្របពេលដែលស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងឡើងគួរឱ្យកត់សម្គាល់ និងដើម្បីឆ្លើយតបនឹងស្ថានភាពបន្ទាន់នៃមនុស្សធម៌ ក្នុងការផ្តល់ជំនួយចាំបាច់សម្រាប់ពលរដ្ឋភៀសសឹកកម្ពុជានោះ ក្រុមការងារសមាគមសិល្បករខ្មែរ, ផលិតកម្មបារមី និង Sabay Events Production បានសហការយ៉ាងសកម្មជាមួយដៃគូ និងអាជ្ញាធរពាក់ព័ន្ឋ ក្នុងការកៀរគរមូលនិធិ និងផ្តល់ជំនួយចាំបាច់។
តួយ៉ាង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ សមាគមសិល្បករខ្មែរ និងផលិតកម្មបារមី បានសហការគ្នារៀបចំការប្រគំតន្ត្រី << RISE FOR KHMER: BARAMEY IN PARIS » នៅសាល_Salle_Pleyel ទីក្រុងប៉ារីស ស្វែងរកការចូលរួមស្វែងរកការឧបត្ថម្ភពីជនជាតិខ្មែរនៅឯនាយសមុទ្រ អ្នកគាំទ្រអន្តរជាតិ និងអ្នកគាំទ្រក្នុងស្រុកផងដែរ។
ផលិតកម្មបញ្ជាក់ថា ការប្រគំតន្ត្រី « RISE FOR KHMER: BARAMEY IN PARIS » ដែលរៀបចំឡើងជាលក្ខណៈមិនស្វែងរកប្រាក់ចំណេញ បានរៃអង្គាសថវិកាបានចំនួន $80,000 (ប្រាំបីម៉ឺនដុល្លារអាមេរិក)។ ថវិកានេះកំពុងត្រូវបានបែងចែកសម្រាប់កិច្ចការមនុស្សធម៌ ក្នុងការផ្ដល់ជំនួយចាំបាច់ដល់ជនភៀសសឹក និងសហគមន៍ផ្លាស់ទីលំនៅ ដោយផ្តោតសំខាន់លើស្រ្តី កុមារ ជនចាស់ជរា និងអ្នកដែលងាយរងគ្រោះដទៃទៀត។ ជាមួយគ្នានេះ ផលិតកម្មក៏បានគូសបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុនឹងត្រូវបានបង្ហាញជូនសាធារណជន ដើម្បីធានានូវតម្លាភាព៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


