Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ចូលរួមស្បៀងជួយវីរកងទ័ពកម្ពុជាតាមរយ:តារាចម្រៀង ខេមរ: សិរីមន្ត

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចេញមុខចែករំលែកនូវស្បៀងជួយដល់វីរកងទ័ពកម្ពុជា និងជនភៀសសឹកតាមរយ:លោកឧកញ៉ា ខេមរ: សិរីមន្ត ដើម្បីជួយសម្រួលមួយចំណែកនូវការខ្វះខាត ពិសេសចូលរួមជាមួយជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច លើកឡើងថា លោកពិតជាដឹងគុណខ្លាំងណាស់ដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាក្នុងការការពារទឹកដី។ លោកបន្តថា “នេះជាទឹកចិត្តបន្តិចបន្តូចតែប៉ុណ្ណោះ ក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរសាមគ្គីខ្មែរ”។

កន្លងមកលោក សុះ ម៉ាច ធ្លាប់បានលើកឡើងថា សារជាតិជាចោរសៀម ពិតមិនស្គាល់ខុសត្រូវបាប ឬបុណ្យនោះទេ បើទោះជាកាន់ព្រះពុទ្ធសសាសនាក៏ដោយ ហើយបានធ្វើអំពើដ៏ឃោរឃៅមកលើរាស្ត្រខ្មែរថែមទៀត ខណ:ដែលខ្មែរស្រលាញ់សុខសន្តិភាពចាត់ទុកអ្នកជិតខាងជាមិត្តល្អជានិច្ច មិនដែលឈ្លានពានអ្នកណានោះទេ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម