ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស បង្ហាញទំហំចិត្តបងស្រីទៅកាន់ប្អូនប្រុស តាមរយៈពាក្យពេចន៍ដ៏មានន័យ និងវីដេអូចម្រៀង
តារាចម្រៀងល្បី ទេព បូព្រឹក្ស បានឆ្លៀតឱកាសពិធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនប្រុស ដើម្បីចេញវីដេអូបង្ហាញ ពាក្យពេចន៍ក្នុងចិត្ត និងចម្រៀងសំរាប់ប្អូនប្រុស ជាទីស្រលាញ់ ធ្វើឱ្យសាធារណជនមួយចំនួន ពិសេសអ្នកគាំទ្ររំជួលចិត្តតាម។

តាមរយៈវីដេអូជាង ៨នាទី តារាចម្រៀង ទេព បូព្រឹក្ស បានរៀបរាប់ពីក្តីសុមង្គលក្នុងគ្រួសារដ៏កក់ក្តៅរបស់ខ្លួន ដែលមិនត្រឹមតែមានជីដូន លោកឪពុកអ្នកម្តាយ បងនិងប្អូនដ៏សែនល្អសម្រាប់ខ្លួន គឺលោក សុីម ទេពនិមិត្ត ដែលមហាជនច្រើនតែបានឃើញ នៅពីក្រោយការថតបទចម្រៀងរបស់ G-Devith និង ទេព បូព្រឹក្ស ។
អ្នកនាង ទេព បូព្រឹក្ស បានលួចសរសើរប្អូនដែលតែងដើរតួនាទីជាប្អូនប្រុសដ៏ល្អសម្រាប់ខ្លួន មិនថារងសម្តីធំតូចយ៉ាងណាក្តី ក៏ប្អូនប្រុសម្នាក់នេះ អត់ធ្មត់មិនដែលតបតសម្តីធំដាក់អ្នកនាងវិញ ក្នុងនាមជាបងស្រីឡើយ។
ឆ្លៀតក្នុងឱកាសនៃថ្ងៃមង្គលប្អូនប្រុសជាទីស្រលាញ់នេះដែរ អ្នកនាង ទេព បូព្រឹក្ស ក៏ជូនពរប្អូនទាំងពីរ និងពាំនាំមកជាមួយចម្រៀងដ៏មានន័័យទៅកាន់លោក សុីម ទេពនិមិត្ត និងអ្នកនាង គិន សិលាទេព្ពី ជាចំណងដៃផងដែរ។ ជាមួយគ្នានេះ អ្នកនាងក៏ភ្ជាប់នឹងខ្លឹមសារថា “លើលោកនេះគ្មានបងណាដែលមិនស្រលាញ់ប្អូនទេ បងនឹងមើលថែឯងរហូតដល់ជីវិតចុងក្រោយរបស់បង”។
នេះមិនត្រឹមតែជាចម្រៀង តែបានបង្ហាញឱ្យឃើញនូវទំនាក់ទំនងស្និទ្ធស្នាល និងក្តីស្រលាញ់របស់បងស្រីប្អូនប្រុស ក្នុងគ្រួសារ ធ្វើឱ្យសាធារណជនមួយចំនួន និងអ្នកគាំទ្ររំភើបចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំងតាមបណ្តាញសង្គម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


