ជីវិតកម្សាន្ដ
មកដល់ពេលនេះ វណ្ណា ស័ក្តិ និងម្តាយ បានប្រសើរជាងមុនខ្លះហើយ
លោកយាយ ណយ សំណាង ដែលជាតារាកំប្លែងនិងចម្រៀងអាយ៉ៃជើងចាស់ព្រមទាំងកូនប្រុស គឺតារាចម្រៀង វណ្ណា ស័ក្តិ ត្រូវបានបញ្ជូនទៅព្យាបាលនៅអាគារដឹព្រេមៀ សែនសុខ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីតេស្ដរកឃើញឆ្លងជំងឺកូវីដ១៩។
ប៉ុន្តែដោយសារពេលទៅដល់កន្លែងសម្រាកព្យាបាល គឺស្ថានភាពសុខភាពជំងឺរបស់លោកយាយ ណយ សំណាង បានធ្វើទុក្ខខ្លាំងនោះក៏ត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ីវិញជាមួយនឹងតារាតារាចម្រៀង វណ្ណា ស័ក្ដិ។ ខណៈមានអ្នកគាំទ្រជាច្រើនចង់ដឹងពីស្ថានភាពជំងឺលោកយាយផងដែរ។ ដើម្បីឲ្យមហាជនបានដឹងនិងឆ្លើយតបចំពោះការព្រួយបារម្ភនេះ តារាចម្រៀង វណ្ណា ស័ក្ដិ បានបញ្ជាក់ថា បន្ទាប់ពីបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីប៉ុន្មានថ្ងៃមកនេះ ម្តាយរបស់លោកគឺ លោកយាយ ណយ សំណាង សុខភាពបានធូរស្រាលជាងមុនខ្លះហើយ។

ស្ថិតនៅចំពោះមុខលោកយាយ ណយ សំណាង ដែលកំពុងសម្រាកព្យាបាលលើគ្រែលោក វណ្ណា ស័ក្តិ និយាយទៀតថា អ្នកម៉ែលោកអត់អីទេគាត់នឹងជាឆាប់ៗដោយសារតែបានបងប្អូនជូនពរគាត់ ហើយគាត់នឹងបានធូរខ្លះហើយ។ លោក វណ្ណា ស័ក្ត ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពសុខភាពលោកយាយ ណយ សំណាង ដែរថា«ម៉ាក់គាត់បានរាងធូរជាងមុនបន្តិចហើយ ដោយសារតែគាត់បាត់ស្លេសហើយគាត់ហូបអីបានបន្តិចបន្តូចតែអត់បានច្រើនទេ គាត់បានហូបទឹកតិចៗ»៕



អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ជំងឺធ្វើទុក្ខខ្លាំង លោកយាយ ណយ សំណាង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



