ជីវិតកម្សាន្ដ
អេននី ហ្សាម មិនខ្វល់ការរិះគន់ពីអ្នកដទៃ រឿងស្នេហាភេទដូចគ្នា
ជាការពិតកន្លងមកមហាជនបានដឹងហើយចំពោះរឿងរ៉ាវនៃសម្ព័ន្ធភាពស្នេហាស្រលាញ់ស្រីភេទដូចគ្នារបស់តារាស្រី អេននី ហ្សាម និងនារីស្រស់ស្អាត់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជន។
តាមការកត់សម្គាល់រហូតមកទល់ពេលនេះ គឺទំនាក់ទំនងរបស់ពួកគេមានរយ:ពេលប្រមាណ១ឆ្នាំ ទៅហើយ ខណ:ដែលសម្ព័ន្ធភាពនេះកាន់តែផ្អែមល្ហែមហើយស្អិតល្មួតជាមួយគ្នាគួរឲ្យច្រណែនទៀតផង។ លើសពីនេះថ្មីៗនេះ អេននី ហ្សាម បានចេញមុខបញ្ជាក់ថា មកដល់ពេលនេះ គឺជិត១ឆ្នាំហើយដែកពួកគេបានស្រលាញ់គ្នា។

ជាក់ស្ដែងមុននេះបន្តិច តារាស្រី អេននី ហ្សាម ក៏បាមនបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញភាពផ្អែមល្ហែមស្អិតរមួតរួមគូស្នេហ៍ហើយ មានភ្ជាប់ជាមួយខ្លឹមសារបញ្ជាក់ពីស្នេហ៍ស្មោះរបស់ពួកគេដោយមិនខ្វល់ពីការរិះគន់អ្នកដទៃទៀតផង។
អេននី ហ្សាម បានថ្លែងប្រាប់តាមសង្គមហ្វេសប៊ុកថា «គ្រប់គ្នាមើលមកបែបមិច ខ្ញុំមិនខ្វល់ទេសំខាន់ពេលនេះខ្ញុំមានក្តីសុខ ព្រោះខ្ញុំមិនបានទៅឈ្នាននីសជាមួយអ្នកណាទេ មិនបានទៅធ្វើអាក្រក់ដាក់អ្នកណាទេ ខ្ញុំសុំតែសុខទេ។ ចំណែកឯនារីដែលជាគូស្នេហ៍ អេននី ហ្សាម ក៏ធ្លាប់បញ្ជាក់កាលពីថ្មីៗដែរថា នាងពិតជាអរគុណដែល អេននី ហ្សាម ធ្វើអ្វីៗចេះខ្លាចចិត្តនិងឲ្យតម្លៃខ្លួនហើយមានក្តីស្រលាញ់ចេញពីចិត្តទោះដឹងថា នាងគ្មានអ្វីផ្តល់ឲ្យក្តី៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?