Connect with us

ជីវិតកម្សាន្ដ

អាចារ្យ ធំ ទាល់ច្រក ប្រកាស​សេង​ហាងកាហ្វេ ដើម្បីដោះបំណុលគេ​

បានផុស

នៅ

ខណ​:​ពេលជំងឺ​កូ​វីដ​-១៩​ កំពុងរា​តត្បាត​មិនទាន់​ធូស្រាល​នោះ​ ក៏​ស្រាប់ ​អាចារ្យ ធំ បានប្រកាស​ដាក់​សេង​ហាង​កាហ្វេ​ដែលមាន​ទីតាំង​នៅផ្ទះ​កាហ្វេ​វប្បធម៌​ នៅ​ខេត្តសៀមរាប​ ដើម្បី​ដោះ​បំ​ណុល​គេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាចារ្យ ធំ បានប្រកាស​នៅលើ​ផេ​ក​ផ្ទាល់ខ្លួន​បែបនេះ​ថា ​ដំណឹង​សេង​ហាង​ដើ​ម្បី​ដោះបំណុល ​ខ្ញុំបាទ អាចារ្យ ធំ សូម​ប្រកាស​សេង​ទីតាំង​ផ្ទាល់​ ផ្ទះ​កាហ្វេ​វប្បធម៌ ខេត្ត​សៀម​រាប ​(​អាសយដ្ឋាន​,​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​)​។​

លោក​បញ្ជាក់ថា​ ទម្រាំ​ដាច់ចិត្ត​បែបនេះ​ លោក​ប្រឹងរក​អស់​លទ្ធភាព​ហើ​យ​ លុយ​ប៉ុណ្ណេះ​មើ​ល​ទៅ​ដូច​មិន​ច្រើ​ន​ប៉ុន្មាន​ទេ ​តែ​សម្រាប់​លោក​ពេលនេះ ​គឺ​ហាក់​ទូល​ភ្នំ​។ ​ទាល់ច្រក​អស់​លទ្ធភាព​បន្ត​ហើ​យ​បងប្អូន សូម​ជម្រាបលា​ទាំង​អាល័យ​។​

ចំពោះ​តម្លៃ​ហាង​កាហ្វេ​ដែល ​អាចារ្យ ធំ បង្ហាញ​នោះ​ គឺ​១៤,០០០​ដុល្លារ​ ។​ លោក​បញ្ជាក់​បន្ថែមថា​នេះ​ជាការ​សម្រេចចិត្ត​ទាំង​អាល័យ ​ព្រោះ​ខ្វះខាត​ដើម្បី​សង​បំណុល​គេ​៕

អត្ថបទ ៖ ចាន់​រ៉ា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង៣ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ចុងខែមិថុនា កម្ពុជានឹងមានភូមិខ្មែរលើដីជប៉ុន ហើយមានការដាក់បង្ហាញការដាំដំណាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម