ជីវិតកម្សាន្ដ
ផ្ទះការសរសើរ !តារាចម្រៀង ជ័យ សុវ៉ាត ទម្លាក់ការងារសិល្បៈ ស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩
ភ្នំពេញ ៖ មហាជននិងអ្នកគាំទ្រផ្ទុះការសរសើរគ្រប់ គ្នាក្រោយពេលឃើញសកម្មភាពរបស់តារាចម្រៀងលោក ជ័យ សុវ៉ាត បានប្តូរពីការតុបតែងខ្លួនជាអ្នកចម្រៀងមកស្លៀកពាក់ឯសណ្ឋានជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

បើតាមការសង្កេតឃើញបន្ទាប់ពីចូលរួមជាមួយគ្រូ ពេទ្យស្ម័គ្រចិត្តនោះតារាចម្រៀងលោក ជ័យ សុវ៉ាត គឺមិនត្រឹមតែលះបង់ពេលវេលាច្រើនពីអាជីពសិល្បៈទេ លោកថែមទាំងបង្ហាញនូវស្នាមញញឹមដោយការជឿជាក់នឹងឆ្លៀតពេលបង្កការច្រៀងកម្សាន្តសប្បាយដើម្បីបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលកូវីដទៀតផង។

នៅរសៀលថ្ងៃទី២៥ខែមិថុនានេះលោកជ័យ សុវ៉ាត ដែលបាននឹងកំពុងបំពេលបេសកកម្មជាគ្រូពេទ្យជួរមុខបានធ្វើរឿងដ៏គួរឲ្យសរសើរមួយតាម រយៈការច្រៀងរាំកម្សាន្តនិងកាយវិការកំប្លែងក្នុងគោ លបំណងចង់ឲ្យអ្នកជំងឺទទួលបានភាពសប្បាយ រីករាយនិងបំបាត់ការភ័យខ្លាច។

ទន្ទឹមគ្នានោះលោក ជ័យ សុវ៉ាតក៏បានរៀបរាប់ថា «ជាដំបូងខ្ញុំ បាទសូមលើកម្រាមដៃដប់សុំទោសដល់បងប្អូនប្រសិនបើមានការខុសឆ្គងណាមួយក្នុងវីដេអូនេះសកម្មភាពក្នុងន័យចង់ឲ្យពួកគាត់សប្បាយចិត្តបន្ថយភាពភ័យខ្លាចនិងចាត់ទុកដូចជាការហាត់ប្រាណ។

លោកបន្ថែមថា ជាមួយគ្នានោះក្នុងនាមជាគ្រូពេទ្យជួរមុខក្រុម៣មណ្ឌលទួលពង្រលោកជ័យ សុវ៉ាត ក៏បានសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ថ្នាក់ដឹកនាំទាំងពីររូប គឺឯកឧត្ដម ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានយកចិត្តទុក ដាក់ដល់ក្រុមគ្រូពេទ្យនិងអ្នកជំងឺគ្រប់ជ្រុងជ្រោយទាំងអស់៕
ដោយ ៖ ចាន់រ៉ា



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


