ជីវិតកម្សាន្ដ
តារាខ្មែរពីររូបនៅក្រៅប្រទេសចេញមុខនិយាយចំៗរឿងថៃសង់ប្រាសាទដូចនឹងប្រាសាទអង្គរវត្តកម្ពុជា
ភ្នំពេញ ៖ ដោយនៅមិនស្ងៀមទេតារាប្រុស-ស្រីល្បីៗរបស់ខ្មែរពីររូបទោះបីពេលនេះកំពុងរស់នៅឯក្រៅប្រទេសក៏បានចេញមុខប្រតិកម្មដោយប្រឆាំងដាច់ខាតចំពោះភាគីថៃសង់ប្រាសាទដូចនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា។

ជាក់ស្តែងតារាប្រុស-ស្រីខ្មែរ២រូប ដែលកំពុងរស់នៅឯនាយសមុទ្រគឺលោក ស៊ុក សុភានិងអ្នកនាង សារ៉ាយសក្កណា ក៏បានចេញមុខឈឺឆ្អាលលើកឡើយ ចំៗលើរឿងរ៉ាវនេះផងដែរ។

អតីតតារាសម្តែងលោក ស៊ុក សុភា ដែលបច្ចុប្បន្នកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលីបានថា «ទឹកដីអង្គរគឺជាទឹកដីអច្ឆរិយតែមួយគ្មានពីរហើយដែលគ្មានប្រទេសមួយណាអាចCOPYបានដូចនោះទេ ខ្ញុំស្រឡាញ់ប្រទេស CAMBODIA របស់ខ្ញុំ»។

ចំណែកតារាស្រីអ្នកនាង សារ៉ាយ សក្កណា ដែលកំពុងរស់នៅទឹកដីអាមេរិកជាមួយស្វាមីនិងកូនក៏បានសរសេរនៅគណនីរបស់ខ្លួនភ្ជាប់ជាមួយរូបភាពនៅប្រាសាទអង្គរវត្តដែរថា «មិនមែនជោរតាមគ្នា តែនេះជាការស្រលាញ់ចេញពីបេះដូងស្រលាញ់អ្វីដែលជារបស់យើង»។

ជាការពិតថ្វីត្បិតក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសបង្ហាញពីការបកស្រាយរបស់ថៃជុំវិញរឿងកសាងប្រាសាទដូចអង្គរវត្តរបស់ខ្មែរហើយក្តី តែគេឃើញមហាជននិងអ្នកសិល្បៈមួយចំនួននៅតែសម្តែងការព្រួយបារម្ភលើករណីនេះ។ ខណៈបច្ចុប្បន្នរឿងនេះក៏នៅតែជាប្រធានបទយ៉ាងក្ដៅគគុកសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរផងនោះ។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌កម្ពុជាបានលើកឡើងអំពីការបកស្រាយរបស់ភាគីថៃថាការកសាងប្រាសាទនៅទឹកថៃនោះ មិនបានលួចចម្លងពីប្រាសាទកម្ពុជានោះឡើយ គឺសាងសង់ឡើងតាមគំរូប្លង់ខ្លួនឯង និងរចនាបថប្រាសាទនៅក្នុងតំបន់នោះប៉ុណ្ណោះ៕
ដោយ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


