ជីវិតកម្សាន្ដ
ព្រោះតែកូវីដធ្វើឲ្យ ហេង ពិទូ បរាជ័យ២ឆ្នាំផ្ទួនៗគ្នា
តារាចម្រៀងប្រុសលោក ហេង ពិទូ ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបន្តផ្ទះរីករាលដាលគួរឲ្យបារម្ភនោះ លោកក៏បានចេញមុខត្អូញត្អែរថា ព្រោះតែបញ្ហានេះហើយទើបធ្វើឲ្យលោកបរាជ័យ ២ឆ្នាំផ្ទួនៗគ្នា។
លោក ហេង ពិទូ ដែលល្បីល្បាញតាមរយៈបទ ទីបំផុត បានលើកឡើ ងទាំងទឹកមុខក្រៀមក្រំថា ដោយសារតែបញ្ហាកូវីដ១៩នេះហើយ ទើបធ្វើឲ្យលោករួមទាំងប្រជាពលរដ្ឋនិងអ្នកសិល្បៈមួយចំនួនទៀតពិបាកសម្រាប់មុខអាជីពផ្សេងៗដូចគ្នា។ តារាចម្រៀង ហេង ពិទូ បានបញ្ជាក់ដោយខ្លីថា កូវីដ២ឆ្នាំធ្វើឲ្យបរាជ័យ២ឆ្នាំហើយ ជំងឺកូវីដកំពុងតែបង្រៀនខ្ញុំឲ្យបង្កើតមុខរបរថ្មីហើយគឺរែកទឹកលក់។ យ៉ាងណាមិញសម្តីនេះ ត្រូវបានគេយល់ថា គ្រាន់តែការនិយាយបែបលេងសើចផងដែរ។



គេគេនៅចាំថា តារាចម្រៀង ហេង ពិទូ ដែលចេះនិពន្ធភ្លេងនិង ទំនុកបទចម្រៀង មនោសញ្ចេតនា បែបត្អួញត្អែរ និង បង្ហាញអារម្មណ៍ខូចចិត្តជាទីពេញនិយម សម្រាប់យុវវ័យគឺធ្លាប់មានឈ្មោះបោះសំឡេងកាលពីអំឡុងឆ្នាំ១៩៩៩-២០០០ ជាមួយសមាជិកក្រុមឈ្មោះMKS និងបទចម្រៀងដំបូងមានចំណងថា «ពេលដែលត្រូវបែក» ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



